ចិន៖ ដោយសារតែ អាកាសធាតុ នៅក្នុងប្រទេសចិន នៅពេលនេះ មានការកើនឡើង កម្តៅក្តៅខ្លាំងពេក ទើបម្ចាស់ភោជនីយដ្ឋានមួយ បានប្តូរទៅបើក នៅក្នុងទឹក ដើម្បីទទួលយកភាព ត្រជាក់ពីទឹក និងធ្វើឲ្យប្លែកអារម្មណ៍ផងដែរ។

នៅពេលនេះ ភោជនីយដ្ឋានក្នុងទឹក មួយកន្លែងមានឈ្មោះថា Chongqing ដែលត្រូវបានគេហៅថា “អាហារលើទឹក” នោះបានធ្វើឡើង នៅក្នុងទន្លេមួយ ដែលមានទឹករាក់ៗ ស្ថិតនៅខេត្តស៊ីឈួន ដើម្បីបន្ថយកម្តៅ ដែលកំពុងតែ កើនឡើងយ៉ាងគំហុក នៅក្នុងប្រទេសចិន។ ជាមួយគ្នានេះដែរ គេសង្កេតឃើញថា ភោជនីយ៍ដ្ឋានថ្មី ដែលបង្កើតឡើង នៅក្នុងទន្លេនេះ មានការគាំទ្រយ៉ាងខ្លាំង ពីប្រជាជននៅក្នុង តំបន់នោះ ព្រោះតែវាបានធ្វើ ឲ្យភ្ញៀវមានអារម្មណ៍ល្អ និងមិនទទួលរងកម្តៅ ពីអាកាសធាតុ។

ភោគជនីយដ្ឋាននេះ កំពុងតែទទួលបាន នូវការពេញនិយម យ៉ាងខ្លាំងនៅក្នុង ប្រទេសចិន នារដូវក្តៅនេះ៕




ប្រភព៖ Shanghaiist

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]