អូស្រ្តាលី៖ អ្នកដឹកភ្ញៀវ ទេសចរកំសាន្ត តាមទូកម្នាក់ បានថតនូវ រូបភាពដ៏គួរ អោយភ្ញាក់ផ្អើលជាច្រើន ដែលបង្ហាញពី ក្រពើមាឌធំ មួយក្បាល កំពុងតែស៊ី សត្វក្រពើមួយផ្សេងទៀត ដែលមានមាឌតូច ជាងវា។


Warren Smith ជាជនជាតិអូស្រ្តាលី ធ្វើការជាអ្នក ដឹកភ្ញៀវទេសចរ កំសាន្តតាមទូក នៅលើកោះ Tiwi ភាគខាងជើង នៃទីក្រុង Darwin របស់ប្រទេស អូស្ត្រាលី បានថតយករូបភាព ទាំងនោះកាលពីថ្ងៃសៅរ៍ ហើយបានធ្វើអោយ មនុស្សជាច្រើន មានការភ្ញាក់ផ្អើល និងចាប់អារម្មណ៍ នៅពេលដែល ពួកគេបានឃើញ រូបទាំងនេះ។

លោក Smith បាននិយាយថា “ខណៈពេលដែល ពួកយើងកំពុង ជិះទូកស្ទូចត្រី យើងក៏បាន ប្រទះឃើញ សត្វក្រពើដ៏ធំមួយ ក្បាលមានប្រវែង ប្រហែលជា៥ម៉ែត្រ កំពុងតែ ហែកស៊ីគ្នាវា ដែលជាសត្វក្រពើ មួយទៀតមាន ប្រវែងប្រហែល ជា៣ម៉ែត្រ ហើយខ្ញុំក៏ចាប់ យកកាមេរ៉ាថត យកទិដ្ឋភាព ទាំងនោះតែម្តង។”


លោកក៏បាន បញ្ជាក់បន្ថែមថា “យើងអាចដឹងថា សត្វក្រពើជា សត្វដែលស៊ីសាច់ ជាអាហារហើយ វាអាចនឹង កាចសាហាវទ្វេដង នៅក្នុង រដូវក្រាបពង ព្រមទាំងពេលដែល ការពារកូនតូចៗ របស់ពួកវា អញ្ចឹងផងដែរ”។

យ៉ាងណាមិញ នេះគឺជារឿង ដែលកម្រនឹង ជួបប្រទះមួយ ដែលសត្វក្រពើ អាចសម្លាប់និង ស៊ីគ្នាវា ដូច្នេះទៅវិញ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ខាងក្រោមជា រូបថតឆ្នាំមុន ដែលក្រពើនៅតំបន់នេះ ចាប់ស៊ី សត្វក្របី ទំងន់ដល់ទៅ ជាង៣០០គីឡូក្រាម



ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]