ម៉ាឡេស៊ី៖  មានចោរ២នាក់  បានព្យាយាមហែកទ្វារ វិទ្យាល័យPay Feng ដើម្បីលួចយករបស់ កាលពីថ្ងៃទី១៩ ខែកក្កដា កន្លងទៅថ្មីៗនេះ។

 ចំពោះវីដេអូនេះ បង្ហាញពី សកម្មភាពចោរប្រុស និងស្រី បានដើរលបៗ និងមើលជុំវិញខ្លួន មុនពេលពួកគេ ហែកច្រកទ្វារ ដ៏តូច ដើម្បីចូល ទៅលួចយករបស់របរក្នុងនោះ។ ក្រោយពីចំណាយពេល ១ម៉ោង និង៣០នាទី រួចមក  ពួកចោរ ក៏បានដើរចេញ មកវិញ តាមច្រកទ្វារដដែល ហើយនាំយកមកជាមួយ នូវកុំព្យូទ័រប្រភេទ Laptop ចំនួន ២គ្រឿង និង ចាកចេញ ដោយសុវត្ថិភាព។

 យោងតាម ទំព័រ My Malaysia លើបណ្តាញហ្វេសបុក បានឲ្យដឹងថា ខាងសាលាបានរាយការណ៍ថា មិនត្រឹមតែបាត់ Laptop អស់ចំនួន ២គ្រឿងនោះទេ ថែមទាំង បាត់លុយ ចំនួន ៩៤៤ដុល្លារ និង របស់របរ មួយចំនួនទៀត ដែលមិនទាន់ បានកំណត់ថាជាអ្វីខ្លះ នៅឡើយ៕

ខាងក្រោម ជារបៀបដែល ចោរទាំង២នាក់ ហែកទ្វារសាលា ចូលទៅលួចរបស់៖   


ប្រភព Stomp

ដោយ៖កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]