អាមេរិក៖ ក្មេងប្រុសថ្លង់ពីកំណើត អាយុ១៣ឆ្នាំម្នាក់ ខណៈដែលនៅក្នុងផ្ទះម្នាក់ឯង ស្រាប់តែមាន អគ្គីភ័យ ឆាបឆេះផ្ទះ ប៉ុន្តែជាសំណាងល្អ ណាស់ ក្មេងប្រុសនេះ ត្រូវបានសត្វឆ្កែពូជកាច Pit bull  ជួយសង្រ្គោះទាន់ពេលវេលា ទើបក្មេងប្រុសនេះ អាចរួចផុតពី ទ្វារមច្ចុរាជបាន ។

តាមប្រភពព័ត៌មាន បានលើកឡើងថា ក្មេងប្រុសម្នាក់នេះឈ្មោះ Nick Lamb មានជំងឺថ្លង់ តាំងពីកំណើតមក ហើយខណៈពេលឪពុកម្តាយ គេនៅ ក្នុងផ្ទះម្នាក់ឯង ក៏កើត មានអគ្គីភ័យឆាបឆេះឡើង។ ក្នុងពេលនោះ រូបគេបាន ដេកលក់ ដោយមិនបានពាក់ឧបករណ៍ ជំនួញត្រចៀកនោះទេ ទើបមិនដឹងថា ក្នុងផ្ទះកំពុងមានភ្លើង ឆាបឆេះ។ តែដោយសារ ឆ្កែចិញ្ចឹម Pit bull ឈ្មោះ Ace មានភាពវ័យឆ្លាត បានធុំក្លិនដឹងថាមានភ្លើងឆេះ ភ្លាមៗនោះ វាបានរត់ ចូលក្នុងបន្ទប់ កេ្មងប្រុសនោះ និង ដាស់ឲ្យភ្ញាក់ដឹងខ្លួន ដោយវាបាន លិត លើផ្ទៃមុខ ក្មេងប្រុសនោះ រហូតទាល់តែ ភ្ញាក់ដឹងខ្លួន ទើបវាឈប់។

តាមប្រភពដដែលថា ពេលដែលក្មេងប្រុសនោះ បានភ្ញាក់ដឹងខ្លួនឡើង និង ដឹងថាមានភ្លើងឆេះ ក៍បាន ស្ទុះទាញយកអាវយឺត មកខ្ទប់ច្រមុះ និងមាត់ រួចហើយរត់ ចេញជាមួយសត្វឆ្កែ ទៅទ្វារខាងក្រោយ និងបានទូរស័ព្ទទៅ ៩១១ ដើម្បីសុំជំនួយ សង្រ្គោះជាបន្ទាន់។

គួរបញ្ជាក់ដែរថា គ្រោះអគ្គីភ័យនេះ មិនបានធ្វើឲ្យ រងគ្រោះថ្នាក់ដល់នរណាម្នាក់ឡើយ ប៉ុន្តែវា បានធ្វើឲ្យខូចខាតផ្ទះនេះ គិតជាទឹកប្រាក់ ប្រមាណ ជា ១៧៥,០០០ ដុល្លារអាមេរិក ហើយករណីឆេះផ្ទះនេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ។ យ៉ាងណាមិញ អ្នកស្រី Bernard ជាម្តាយ បាននិយាយថា ឆ្កែចិញ្ចឹមរបស់អ្នកស្រី នេះ វាពិតជាអស្ចារ្យណាស់ ប្រសិនជាគ្មានវាជួយលិត កូនរបស់គាត់ឲ្យ ដឹងខ្លួនទេនោះ ប្រហែលជាកូន របស់គាត់ គេចមិនផុតពីសំណាងអាក្រក់ នោះឡើយ៕


រូបភាពៈ ឆ្កែចិញ្ចឹម Pit bull ឈ្មោះ Ace

ប្រភព៖ Opposingview

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]