ភ្នំពេញ៖ នេះមិនមែនជា លើកទី១ទេ ដែលតារាសម្តែង និងម៉ូឌែលវ័យក្មេង កញ្ញា វណ្ណ វល័ក្ខ ស្លៀក ពាក់ខើចខ្លីហួសហេតុ និងបានថតរូប យកមកបង្ហោះ បង្អួតគេឯងក្នុងទំព័រ សង្គមហ្វេសប៊ុកផ្ទាល់ ដើម្បីទាមទារការ ចាប់អារម្មណ៍ ពីសំណាក់ ទស្សនិកជនអ្នកគាំទ្រ ដោយមិនខ្លាច ការរិះគន់។

តារាសម្តែងជើងថ្មី កញ្ញា វណ្ណ វល័ក្ខ មួយរយៈចុងក្រោយនេះ ត្រូវបានគេ មើលឃើញថា នាងឧស្សាហ៍ បង្ហោះរូបថត សកម្មភាពរបស់នាង នៅលើបណ្តាញ ទំនាក់ទំនង សង្គម Facebook ។ ក្នុងនោះភាគច្រើន ជារូប ដែលបង្ហាញពីភាពសិចស៊ី បញ្ចេញសាច់ដងខ្លួន ទាក់ទាញក្រសែ ភ្នែកបុរសៗ សម្លឹងមើលសម្រស់ ស្បែករបស់នាង មិនដាក់ភ្នែក ។

តារាសម្តែងវ័យក្មេង នាង វណ្ណ វល័ក្ខ មុននេះ ក៏ធ្លាប់ទទួលរង នូវពាក្យរិះគន់ ខ្លះមកហើយ ជុំវិញការស្លៀកពាក់ បង្ហាញឈុត បែបសិចស៊ី បង្ហោះនៅលើ Facebook របស់នាង។ ប៉ុន្តែការរិះគន់ ទាំងអស់នោះ មិនបានធ្វើឲ្យ ស្រីស្រស់រូបនេះ ខា្លចរអា និងមានការប្រុងប្រយ័ត្ន ចំពោះការស្លៀកពាក់នោះទេ ផ្ទុយទៅវិញ ថ្មីៗនេះនាងបែរជា បង្ហោះ រូបថតសិចស៊ីថ្មីៗ ជាច្រើនសន្លឹកថែមទៀត នៅលើបណ្តាញ ទំនាក់ទំនងសង្គម Facebook ធ្វើឲ្យមហាជនក្តៅចុង ច្រមុះដោយសារ តែទង្វើផ្គើននេះ ។

តារាសម្តែងកំពុង តែចាប់ផ្តើម មានប្រជាប្រិយភាព កញ្ញា វណ្ណ វល័ក្ខ ហាក់មានយីអ៊ុន ខ្ពស់គួរសម ដោយមួយរយៈ ពេលចុងក្រោយនេះ នាងចេញមុខច្រើន ក្នុងការសម្តែង ខ្សែភាពយន្ត។ ប៉ុន្តែទន្ទឹមនឹងគ្នានេះ នាងក៏បានទទួល រងការរិះគន់ជាប់ៗគ្នា មិនដាច់ចំពោះ ការស្លៀកពាក់ មិនប្រមាណ ខ្លួនរបស់នាង ចូលចិត្តតុបតែងខ្លួន ស្លៀកពាក់បញ្ចេញ ចង្អូរដើមទ្រូង ខើចលើខើចក្រោម ជានារីសម័យថ្មី ភ្លេចប្រពៃណីខ្មែរ ដ៏ផូរផង់ ។

ជាការកត់ សម្គាល់ ក្នុងរយៈពេលប៉ុន្មានឆ្នាំ ចុងក្រោយនេះ គេសង្កេតឃើញថា តារាស្រីជាច្រើនដួង របស់ខ្មែរ កំពុងតែភ្លេចប្រពៃណី ស្រវ៉ាយកវប្បធម៌បរទេស ភ្លេចកំណើតដើម ផ្លាស់ប្តូរខ្លួន ពីនារីខ្មែរស្រគត់ស្រគំ មកជានារីសម័យថ្មី ស្លៀកពាក់ លេចលើលេចក្រោម បើទោះជា មានការរិះគន់ យ៉ាងណាក្តី ក៏ពួកនាងនៅ តែមិនអើពើ ឈឺក្បាលវិលមុខ នឹងការរិះគន់ របស់មហាជនឡើយ ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]