ចិន៖ នារីជនជាតិចិនម្នាក់ មានបំនង ទៅសួរសុខទុក្ខ ឪពុកម្តាយ និង ចង់អួតពី ម៉ូតឡានថ្មី ដែលខ្លួនទើបនឹង ទិញនោះ តែផ្ទុយទៅវិញ បែរជាទៅបំផ្លាញ លំនៅដ្ឋានរបស់ពួកគាត់ ដោយបានបុក កម្ទេចផ្ទះ ស្ទើរតែខូចខាត ទាំងស្រុង។

គួរបញ្ជាក់ថា ស្ត្រីដែលជាកូន មានឈ្មោះ Ye Chia អាយុ ២៩ឆ្នាំ បានប្រលង ជាប់ការបើកបរ កាលពីខែ ធ្នូ ឆ្នាំមុន និងទើបតែ ទិញឡានថ្មី ហើយក៏មានបំណង ទៅសួរសុខទុក្ខ ឪពុកម្តាយ នៅឯភូមិ Gaoli ក្រុង Wenzhou ខេត្ត Zhejiang ប្រទេសចិន ជាមួយប្តី និងកូនស្រី ២នាក់។ ដោយសារតែ ភាពរីករាយ និងរំភើបជាមួយ ឡានថ្មី ក៏ដូចជាការ ត្រឡប់មក លេងផ្ទះនោះ ស្រាប់តែនាងច្រឡំ ជាន់ឈ្នាន់ ល្បឿនយ៉ាងលឿន ស្ទុះទៅបុកផ្ទះ ពេញមួយទំហឹង ខណៈ ពេលដែលនាង កំពុងបើក ឡានចូលទៅទុក។

យ៉ាងណាមិញ ក្នុងគ្រោះថ្នាក់នេះ ពុំមាននរណា ម្នាក់រងរបួស នោះទេក្រៅ ពីឡាន និងផ្ទះ ដែលបានខូចខាត ស្ទើរតែទាំងស្រុង។ តាមសម្តីអ្នកនាំ ពាក្យមន្ត្រី ប៉ូលីស ប្រាប់ថា ផ្ទះនេះមានអាយុ កាល៤០ឆ្នាំ មកហើយ និងមានសភាព ទ្រុឌទ្រោមខ្លះ តែអាចស្នាក់នៅ បាន២-៣ឆ្នាំទៀត បើសិនជាគ្មាន រឿងនេះកើតឡើង។ ចំនែកឯ ស្ត្រីជាម្តាយ Jun Hsiao អាយុ 56ឆ្នាំ បាននិយាយថា ទោះបីជាផ្ទះ និងឡានត្រូវ ខូចខាត តែសំណាងហើយ ដែលកូនៗ និងគ្រួសារគាត់ ពុំមាននរណា ជួបគ្រោះថ្នាក់៕






ប្រភព asiantown

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]