ភ្នំពេញ៖ ថ្មីៗនេះ មានបណ្តាញ សារព័ត៌មាន ក្នុងស្រុកជាច្រើន បានចាប់អារម្មណ៍ ចុះផ្សាយទាក់ទង នឹងរឿងរ៉ាវជីវិត ស្នេហារបស់ តារាសិចស៊ីនាង សេង សូណា បានបង្ហាញភាព ផ្អែមល្ហែម ស្អិតដូចស្ករតាំងម៉ែ ជាមួយបុរស អាណិកជនខ្មែរ រស់នៅសហរដ្ឋអាមេរិក ម្នាក់ ខណៈបុរសម្នាក់នេះ បានជិះយន្តហោះឆ្លងទ្វីប មកកំសាន្តនិង បំពេញការងារ ស្រុកខ្មែរ ។

តាមប្រភពខាងលើ បានលើកទ្បើងថា អាណិកជនអាមេរិក ម្នាក់នោះ ត្រូវបានគេស្គាល់ ឈ្មោះថា Yanara Ou ជាថៅកែ ភោជនីយដ្ឋានធំមួយ នៅរដ្ឋតិចសាស និងជាបុគ្គលខ្មែរម្នាក់ មានឥទ្ធិពលខ្លាំង នៅសហរដ្ឋអាមេរិក ។ បុរសនោះ បានជិះយន្តហោះ មកពីអាមេរិក ដើម្បីមកជួបនាង ហើយក៏ធ្លាប់បានណាត់ នាងដើរលេងជាច្រើន លើកច្រើនសារ ដើម្បីស្វែងយល់ចិត្តគ្នា ។

ប្រភពព័ត៌មាន មួយទម្លាយប្រាប់ថា បំណងដែលបុរស អាណិកជន ម្នាក់នេះមកស្រុកខ្មែរ ពុំមែនដើម្បីស្កាត់ជួបនាង សេង សូណា នោះទេ គឺគ្រាន់តែមក បំពេញការងារ ភារកិច្ចផ្ទាល់ខ្លួនប៉ុណ្ណោះ។ ម្យ៉ាងទៀត ការដែលបុរសនេះ បានជួប នាង សេង សូណា រហូតបានដើរកំសាន្ត និងញ៉ាំអីជាមួយគ្នានោះ គឺជាការណែនាំពីមិត្ត របស់បុរស អាណិកជននោះ។

ផ្អែកតាមប្រភពច្បាស់ការ ពីមិត្តភក្តិស្និទ្ធស្នាល បុរស អាណិកជនម្នាក់នោះ បានបង្ហើបថា តារាសម្តែង នាង សេង សូណា កំពុងតែមានចេតនា បញ្ចេញព័ត៌មាន ដើម្បីឲ្យមហាជន មានការយល់ ច្រឡំជុំវិញរឿងថា លោក Yanara Ou ជិះយន្តហោះ មកពីអាមេរិក ដើម្បីមកជួបនាង។ តាមពិតគោល បំណងគាត់ ពុំមែនដើម្បីស្តាត់ជួប សេង សូណា ទេគឺលោកមកស្រុកខ្មែរ បំពេញការងារ ហើយក៏ឆ្លៀតឱកាស ជួបមិត្តភក្តិញ៉ាំ អាហារជុំគ្នា មិនមែនជាលក្ខណៈ ស្នេហាអ្វីនោះទេ។

ប្រភពបានអះអាងថា លោក Yanara Ou ទើបតែស្គាល់ និងបានជួបនាង សេង សូណា ក្នុងអំទ្បុងពេលមកស្រុក តាមរយៈការណែនាំ របស់មិត្តភក្តិ ហើយក៏បានហៅនាង ចេញទៅញ៉ាំអាហារ និង ចូលកន្លែងរាំ កំសាន្តសប្បាយ ក្នុងលក្ខណៈ ស្គាល់គ្នាធម្មតា។ គេនៅចាំបានថា មុននេះបន្តិច មានមហាជន មិនតិចនោះទេ ដែលបានសម្តែង ការភ្ញាក់ផ្អើល ទៅលើតារាស្រី របស់ខ្មែរ នាង សេង សូណា ដែលទើបលេចមុខ ជាថ្មីឡើងវិញ ក្នុងវិស័យសិល្បៈ ជាមួយនឹងការ លេងខ្លួនសិចស៊ី ថតឈុតក្តៅរោលរាល បញ្ចេញសុដន់ ដាស់អារម្មណ៍ប្រុសៗ និងកាច់រាងបង្អួត ដើមទ្រូង ដ៏ទ្រលុកទ្រលន់ ឲ្យសារធារណជន បានមើលលេង កម្សាន្តភ្នែក ដោយមិនខ្លាច ការរិះគន់ ៕








បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]