បន្ទាយមានជ័យ ៖ ស្ត្រីចំណាស់វ័យ៨៧ឆ្នាំម្នាក់ បានចង.កធ្វើអត្តឃាត ដោយកន្សែង ដើម្បីបញ្ចប់ជីវិត ព្រោះមិនចង់រំខានកូន ឲ្យមើលជំងឺ ។ ហេតុការណ៍នេះ បង្កឱ្យមានការភ្ញាក់ផ្អើល នៅព្រឹកថ្ងៃទី២២ កក្កដា ២០១៤ នៅភូមិមិត្តភាព សង្កាត់ និងក្រុងប៉ោយប៉ែត។

ស្ត្រីចំណាស់ចង.ក ធ្វើអត្តឃាតខាងលើ ឈ្មោះព្រាប ទូច អាយុ៨៧ឆ្នាំ។ បើតាមការឲ្យដឹង ពីឈ្មោះនាង គឹមនី ភេទប្រុស អាយុ៤៥ឆ្នាំ ជាកូនប្រសាប្រាប់ថា ម្ដាយក្មេករបស់គាត់ មានជម្ងឺ២ទៅ៣មុខ ក្នុងនោះមានទាំងរោគ សរសៃប្រាសាទផងដែរ ហើយតែងតែ លេបថ្នាំជាប្រចាំ។ បុរសខាងលើបន្តថា កន្លងមកម្ដាយក្មេករបស់គាត់ តែងតែពោលពាក្យ ប្រាប់កូនៗថា គាត់មិនចង់រស់ទេ ប៉ុន្តែកូនៗគ្រប់គ្នា នាំគ្នានិយាយលួងលោមរហូត។

គាត់បន្តថាការចង.ក ធ្វើអត្តឃាតនេះ មិនដឹងថាកើតឡើង តាំងពីម៉ោងប៉ុន្មាននោះទេ លុះព្រឹកឡើង កូនជាងផ្នែកខាងកាត់កញ្ចក់ របស់គាត់ ក្រោកពីដំណេកប្រុង ចូលបន្ទប់ទឹក ក៏ប្រទះឃើញម្តាយក្មេក របស់គាត់ចង.ក ស្លាប់បាត់ទៅហើយ ៕

ទិដ្ឋភាពផ្ទះកើតហេតុ

សពស្ត្រីចំណាស់ចង.កសម្លាប់ខ្លួន

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]