ភ្នំពេញ៖ កាលពីថ្ងៃទី ២១ ខែកក្កដា ឆ្នាំ ២០១៤ ស្ថានីយ៍ទូរទស្សន៍ ហង្សមាស បានធ្វើការផ្សាយព័ត៌មានផ្ទាល់ ដែលទាក់ទងទៅនឹង ឃាតកម្មសម្លាប់ កូនប្រុសថៅកែ ហាងនំប៉័ង ហេង ចេង ក្រុងតាខ្មៅ ។ 

ជាមួយគ្នានោះ យោងទៅតាមសេចក្ដី បរិយាយរបស់ពិធីករទាំងពីរ បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះហេង ពិសិដ្ឋ ហៅស្រេង ភេទប្រុស អាយុ២៤ឆ្នាំ ជាកូនប្រុសច្បង របស់លោក ហេង ចេង ជាថៅកែហាងនំប៉័ង យីហោហេង ចេង នៅក្រុងតាខ្មៅ មានទីលំនៅ ភូមិក្រពើហា សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ។ នៅក្នុងនោះ បានឲ្យដឹងថា ជនរងគ្រោះ ទើបតែរៀបការ បាន២ខែ ប៉ុណ្ណោះ ជាមួយនឹង នារីអាណិកជនអាមេរិក ម្នាក់ ដែលកាលពីថ្ងៃទី ១៧ កក្កដា ជនរងគ្រោះ ត្រូវបាន មិត្ដភិក្ដម្នាក់ មកពីសហរដ្ឋអាមេរិក បបួលចេញទៅខាងក្រៅ ដើរលេង។ មកដល់ពេលល្ងាច ក្រុមគ្រួសារ នៅតែមិនឃើញជនរងគ្រោះមក ក៏ទូរស័ព្ទទៅសួរ តែបែរជាទូរស័ព្ទជនរងគ្រោះ មិនអាចទាក់ទង បានទៅវិញ។ ដោយឃើញ សភាពបែបនេះ ក្រុមគ្រួសារជនរងគ្រោះ ក៏ប្ដឹង សមត្ថកិច្ច ដើម្បីជួយតាម ដានមើល តែរហូតមកដល់ ថ្ងៃទី ១៨ ទើបសមត្ថកិច្ច រកឃើញ រថយន្ដមួយគ្រឿងម៉ាក Ford ពណ៌ស មួយគ្រឿង ប្លុងចោលនៅក្នុង បុរី ៩៩៩ របស់លោក ឧកញ៉ា ថោន សារ៉ាត់ នៅក្នុងខេត្ដកណ្ដាល ខណៈពេលរសៀល ថ្ងៃដដែល សមត្ថកិច្ច បានរកឃើញ សាកសពជនរងគ្រោះ ដែលបាញ់ចំក្បាល និងដងខ្លួនត្រូវបាន ចាក់ជាច្រើនកាំបិត នៅ ឯស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ។ យ៉ាងណាមិញ ក្រោយពីប្រទះឃើញ បែបនេះ ក្រុមសមត្ថកិច្ច បានធ្វើការទាក់ទង ទៅកាន់ក្រុមគ្រួសារនៃសព ដែលបាន បង្ជាកភាពភ្ញាក់ផ្អើលយ៉ាង ខ្លាំង និងសព ត្រូវបាន បញ្ជូនមក មកធ្វើបុណ្យនៅក្នុង វត្តក្រពើហា នៅខេត្ដកណ្ដាលវិញ នាវេលាម៉ោង១២យប់ ថ្ងៃដដែល។

តែនៅក្នុងនោះ ក៏មានព័ត៌មាន ក្រៅផ្លូវការ និយាយផ្សេងទៀត...ចង់ដឹងយ៉ាង ណា សូមទស្សនាវីដេអូ ដែលបានដកស្រង់ ពីស្ថានីយ៍ទូរទស្សន៍ ហង្សមាស និងសូមទាញទៅ ចំនុច នាទីទី ៧៖


ប្រភពពី យូធូប

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]