បន្ទាយមានជ័យ៖ ករណីភ្លើងប្រចណ្ឌ ឬជាស្នេហាត្រីកោណ ដែលបណ្តាលឲ្យ នារីវ័យក្មេងម្នាក់រង របួសរលាកពេញខ្លួន ពេញផ្ទៃមុខ និងនារីពីរ នាក់ផ្សេងទៀត រងរបួសតិចតួច ខណៈជនមិនស្គាល់មុខ ជះទឹកអាស៊ីតលើ ពេលកំពុងអង្គុយ ហូបគុយទាវ នៅផ្សារអគ្គថ្មី ស្ថិតក្នុង សង្កាត់-ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ កាលពីវេលាម៉ោង ៣រសៀល ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ ។

តាមសម្តីនគរបាល ក្រុងប៉ោយប៉ែត បានឲ្យដឹងថា ស្ដ្រីរងគ្រោះមានឈ្មោះ តាំង មួយជូ ហៅម៉ី អាយុ ៣០ឆ្នាំ មានមុខរបរលក់ផ្លែឈើ រស់នៅភូមិព្រៃគប់ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ។ នៅមុនពេលកើតហេតុ គេបានឃើញ នារីរងគ្រោះមក អង្គុយហូបគុយទាវ ក្រោយបន្ដិចគេបាន ឃើញស្ដ្រីវ័យ កណ្ដាលម្នាក់ មិនស្គាល់អត្ដសញ្ញាណ បានកាន់ដបទឹក អាស៊ីតមកចាក់ និងជះលើនារីរងគ្រោះ រួចក៏បានគេចខ្លួន បាត់តែម្ដង ។ នារីរងគ្រោះត្រូវបានបញ្ជូន មកកាន់មន្ទីរពេទ្យបង្អែក មង្គលបុរី ភ្លាមៗដើម្បីធ្វើការ សង្រ្គោះបន្ទាន់ ។

លោក អឹម សុភារៈ នាយប៉ុស្ដិ៍រដ្ឋ បាលសង្កាត់ប៉ោយប៉ែត បាននិយាយថា នៅកន្លែងកើតហេតុ គេបានរកឃើញដប ច្រកទឹកអាស៊ីតចំនួន ២ និងផ្ដិលដែក មួយព្រមទាំង កាបូបមួយផងដែរ ។

ប្រភពពីកន្លែងកើតហេតុ បាននិយាយថា នារីរងគ្រោះ មានទំនាក់ទំនង ជាមួយនឹង បុរសម្នាក់ ឈ្មោះធី ដែលបុរសរូបនេះ មានប្រពន្ធ និងថែមទាំងមាន កូនទៀតផង ។ នារីរងគ្រោះគេសង្ស័យថា ជាប្រពន្ធចុងឬស្រី លួចលាក់របស់ បុរសឈ្មោះ ធី នេះ ។

គេកំពុងសង្ស័យថា អ្នកដែលជះទឹក អាស៊ីតនោះ អាចជាប្រពន្ធ ដើមរបស់បុរស ឈ្មោះធី តែយ៉ាងណាក៏ដោយ នេះគ្រាន់ តែជាការសន្និដ្ឋានប៉ុណ្ណោះ រឿងពិតយ៉ាង ណាសមត្ថកិច្ចមូលដ្ឋាន កំពុងបើក ការស៊ើបអង្កេត និងស្រាវជ្រាវ ។

ស្ដ្រី២នាក់ផ្សេងទៀត ដែលអង្គុយ ហូបគុយទាវនៅក្បែរនារីរងគ្រោះ រងរលាកដោយ ទឹកអាស៊ីតដែរនោះ មិនត្រូវបានគេបង្ហើប ឲ្យស្គាល់ឈ្មោះនោះទេ ខណៈគេដឹងថា នារីរង គ្រោះកំពុងស្ថិតនៅ ក្នុងការជួយសង្គ្រោះ ក្នុងមន្ទីរពេទ្យ មិត្ដភាពកម្ពុជា-ជប៉ុន ៕





បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]