អូស្រា្តលី៖ ប្រហែលជាអ្នក ធ្លាប់ស្គាល់ហើយ ពី អ្នកនាង Elle Macpherson ដែលជាអ្នកជំនួញ ពិធីកានី តារាម៉ូដែល និងតារាសម្តែង ដ៏ល្បីល្បាញ មួយរូប។

 កាលពីថ្មីៗនេះដែរ នាង Elleបានបង្ហោះ រូបថតរបស់នាង ចូលក្នុង បណ្តាញTwiiter ជាមួយឈុតបីគីនី។ ចំពោះរូបថត មួយសន្លឹកនេះ បានធ្វើឲ្យ មហាជន ភ្ញាក់ផ្អើលជាមួយរូបរាង ដ៏ស្រឡូនរបស់នាង។ ក្នុងនោះដែរ ក៏មានមនុស្សមួយចំនួន បានComment ខាងក្រោម រូបថតរបស់ នាងថា "រូបថតរបស់អ្នក ដូចនឹង មនុស្សស្រី វ័យ២០ឆ្នាំអញ្ចឹង  ទោះបីជាអ្នក មានស្នាមធ្លាក់ត្រង់ ថ្គាមច្រើន ក៏ដោយ។"

 ជាការពិតនាង Elle សព្វថ្ងៃនេះ មានអាយុ៥០ឆ្នាំហើយ ដែលកើតក្នុងថ្ងៃទី២០ ខែមីនា ឆ្នាំ១៩៦៤។ ទោះបីជា នាង Elle មានអាយុច្រើន ក៏ដោយ ប៉ុន្តែ ការថែរក្សារូបរាង របស់នាង នៅតែល្អឥតខ្ចោះ និងស្រឡូនស្អាតដដែល៕






ប្រភព Loliipop
ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]