ក្នុងវីដេអូមួយ ដែលគេបង្ហោះលើ Youtube ដែលមានរយៈពេលជាង៦នាទី បានបង្ហាញពីសកម្មភាព របស់ក្មេងប្រុសម្នាក់ដែល ឪពុក របស់ គេ បណ្តោយ អោយបើកឡាន នៅលើផ្លូវ Highway មួយខ្សែ ក្នុងប្រទេសចិន។ អ្វីដែលគួរអោយហួសចិត្តនោះ គឺក្មេងប្រុសម្នាក់នោះទើបតែ មាន អាយុ៣ ឆ្នាំតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក៏ដោយ ការធ្វើបែបនេះ មិនត្រូវបានអ្នកទស្សនាវីដេអូនេះ កោតសរសើរ ស្ញប់ស្ញែងដល់បុរសជាឪពុក និងកូនប្រុសរបស់គេ នោះ ទេ ព្រោះវាគឺជាទង្វើរដែលខុសច្បាប់ចរាចរណ៍ ហើយប្រមាថដល់ជីវិតរបស់ខ្លួនឯង និងកូន ថែមទាំងអាចបង្កគ្រោះថ្នាក់ ដល់អ្នកដទៃដែលធ្វើ ដំណើរតាមដងផ្លូវ ជាមួយគ្នាទៀតផង៕

តើមានបុរសជាឪពុក ប៉ុន្មាននាក់ នៅលើលោកនេះ ហ៊ានបណ្តោយកូន របស់ខ្លួនធ្វើដូច្នេះ?


រូបភាពក្មេងប្រុសអាយុ៣ឆ្នាំកំពុងបើកឡាន

ប្រភព៖ បរទេស

ដោយ៖ Viroth

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]