អាមេរិក៖ ស្រ្តីម្នាក់ត្រូវបានទទួលប្រាក់ សងជំងឺចិត្ត ២៥,០០០ ដុល្លារ បន្ទាប់ពីនាងត្រូវបាន  ប៉ូលីសម្នាក់ បង្ខំឲ្យទាញ អាវរបស់នាងឡើង និងឲ្យនាងរលាស់អាវទ្រនាប់របស់នាងជាច្រើនដង ដើម្បីរកថ្នាំញៀន ក្រោយពេល ប៉ូលីសនេះបាន ឃាត់រថយន្តស្រ្តីនេះ ដោយសារ តែរថយន្តខូច ភ្លើងហ្វារឡាន ខាងមុខប៉ុណ្ណោះ។

តាមប្រភពព័ត៌មានថា លោកប៉ូលីសនៅក្នុងរដ្ឋហ្វ័ររីដា ឈ្មោះ Dustin Fetz បានធ្វើការ ឃាត់រថយន្តរបស់ ស្រ្តីមានផ្ទៃពោះម្នាក់ វ័យ ២៧ឆ្នាំ ឈ្មោះZoe Brugger ដោយសារតែរថយន្តរបស់នាង បានខូចភ្លើងហ្វារ ខាងមុខ។ ខណៈពេលដែលឃាត់រថយន្តនោះ ប៉ូលីសបាន បង្ខំឲ្យនាង Brugger ចុះពីលើឡាន ហើយនិងឲ្យ នាងទាញអាវនាង និង រលាស់ អាវទ្រនាប់របស់នាងចំនួនពីរដង ដើម្បីធ្វើការ ឆែកឆេរ រកថ្នំាញៀន លើខ្លួនរបស់នាង និង ឆែកក្នុងឡាននាងទៀត ថាតើមានលាក់ របស់ខុសច្បាប់ណាមួយឬអត់។

យ៉ាងណាមិញ តាមប្រភពដដែលថា ប៉ូលីស មិនបានរកឃើញ ភស្តុតាំងខុសច្បាប់ ណាមួយឡើយលើខ្លួននាង Brugger និងលើរថយន្ត របស់នាងឡើយ។ បន្ទាប់មកប៉ូលីសក៏បាន អនុញ្ញាតឲ្យនាង អាចធ្វើដំណើរ ត្រលប់ ទៅផ្ទះបាន។ តែចំពោះ សកម្មភាពទាំងអស់នោះ ត្រូវបាន ថតជាប់ វីដេអូ នៅក្នុងរថយន្តប៉ូលីសនេះ បង្ហាញថា នាង Brugger បានយំ និងភ័យតក់ស្លុត ផងដែរ ខណៈពេល ប៉ូលីស ធ្វើការឆែកឆេរ និង សាកសួរសំនួរជាច្រើន មកលើរូបនាងទាំងយប់បែបនេះ ។

តែទោះបីជាយ៉ាងណា ដោយសារតែនាង Brugger ខឹងនូវការឆែកឆេរមិនសមរម្យបែបនេះ  បន្ទាប់មកនាង បានធ្វើការរិះគន់ ដល់ ការិយាល័យប៉ូលីស ក្នុងរដ្ឋហ្វ័ររីដា អំពីការឆែកឆេរ មិនសមស្របរបស់ប៉ូលីស លើរូបនាង។  បន្ទាប់មកក៏មានការស៊ើបអង្កេត លើករណីនេះ ហើយ ការិយាល័យប៉ូលីស រដ្ឋហ្វ័ររីដា ក៏បានបញ្ជាឲ្យអាជ្ញាធរ ក្នុងទីក្រុងកើតរឿងហេតុឡើងនេះ បង់ប្រាក់ឲ្យនាង Brugger ២៥,០០០ ដុល្លារ ខណៈ ដែល លោកប៉ូលីស Fetz នេះត្រូវព្យួរការងារចំនួនមួយថ្ងៃ ដោយសារ មិនបានបើកសំលេង ពេលថតវីដេអូ ពីក្នុងរថយន្តប៉ូលីស និង បាន បំពានច្បាប់ក្នុងការឆែកឆេរ ប្រជាពលរដ្ឋផងដែរនោះ ៕  




ប្រភព៖ ដេលីម៉ល
ដោយ៖  ទីន
ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]