កូរ៉េខាងជើង៖ កាលពីថ្ងៃ អង្គារ៍សប្តាហ៍ មុននេះមាន វីដេអូមួយ បានបង្ហោះ ទៅក្នុងបណ្តាញ សង្គម បង្ហាញពី ប្រធានាធិបតី កូរ៉េខាងជើង លោក គីម ជុងអ៊ុន រាំលេង និង វាយគ្នា ជាមួយនឹង លោក បារ៉ាក់ អូបាម៉ា និង លោក ប៊ីនឡាដេន ដែលធ្វើឲ្យ កូរ៉េខាងជើង មិនពេញចិត្ត ជាខ្លាំង។

គួរបញ្ជាក់ថា វីដេអូនេះ ត្រូវបានបង្កើត ឡើងដោយ និស្សិតចិន នាមត្រកូល Zhang ដែលសព្វថ្ងៃ កំពុងសិក្សា នៅសាកលវិទ្យាល័យ Kyonggi កូរ៉េខាងត្បូង។ កូរ៉េខាងជើង មានការមិនពេញចិត្ត និងខឹងសម្យា ព្រមទាំងបាន ស្នើឲ្យ ចិនលុបចោល ជាបន្ទាន់ ព្រោះវាធ្វើ ឲ្យប៉ះពាល់ ដល់កិត្តិយស សេចក្តីថ្លៃថ្នូរ និង សិទ្ឬអំណាច របស់លោក គីម ជុងអ៊ុន ដែលជាមេដឹកនាំកំពូល កូរ៉េខាងជើង។

យ៉ាងណាមិញ វីដេអូ កំប្លែងមាន រយៈពេល ៣នាទី ៣០វិនាទី បានបង្ហាញ ពីមុខលោក ជុងអ៊ុន លោក អូបាម៉ា និង លោក ប៊ីនឡាដេន ក្នុងលក្ខណៈ កាត់តបែបកំប្លែង ដាក់លើ ខ្លួនមនុស្សផ្សេង ហើយបានរាំ លេងលោតចុះឡើង ហើយថែមទាំង បានវាយគ្នា និងត្រូវបាន លោក អូបាម៉ា វាយឲ្យដួលជាច្រើន លើកទៀតផង។ លើសពីនេះ វីដេអូនេះ ត្រូវបានកាត់ ត អមជាមួយ នឹងបទចំរៀងចិន មួយបទមាន ដំណងជើងថា “You’re My Little Apple” ផងដែរ។

ចង់ដឹងថាវីដេនេះ មានលក្ខណៈ កំប្លែង និង គួរឲ្យអស់ សំណើចប៉ុណ្ណា សូមទស្សនា វីដេអូទាំងអស់គ្នា៖






តើប្រិយមិត្ត យល់យ៉ាងណាដែរ?


ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]