ចិន៖ វាជាស្ថានភាពគួរឲ្យ រន្ធត់មួយ ដែលមានផ្ទាំងថ្ម នៅលើភ្នំ បានរអិលធ្លាក់ ចុះមកក្រោម ខណៈដែល អ្នកដំនើរមួយចំនួន កំពុងតែ ជិះឆ្លងកាត់ផ្លូវ។

គួរបញ្ជាក់ផងដែរថា ក្នុងហេតុការណ៍នោះ មានមនុស្សស្លាប់១១នាក់ និងមានរបួស ច្រើនជាង១៩នាក់ នៅពេលផ្ទាំងថ្ម បានរអិលចុះមកក្រោម។ ក្នុងពេលនោះ មានមនុស្សម្នាក់ បានថតសកម្មភាពនេះទុក ប៉ុន្តែរូបគេ ក៏ត្រូវរងរបួស ផងដែរ ជាមួយនឹងសម្ពាធផ្ទាំងថ្មដ៏ខ្លាំង។

យ៉ាងណាមិញ ចំពោះស្ថានភាពដ៏គ្រោះថ្នាក់នេះ វាប្រៀបបានដូចជា ខ្សែភាពយន្តមហន្តរាយមួយ ដែលមានមនុស្ស ព្យាយាមរត់គេច ពីផ្ទាំងថ្មធំៗ ខណៈពេលដែល វាចង់រមៀលមក រកពួកគេ។

ចំពោះហេតុការណ៏នេះ បានកើតឡើង កាលពីសប្តាហ៍មុន ហើយក៏គ្មានអ្នកណាដឹងឡើយថា វាកើតឡើងបណ្តាលមក ពីមូលហេតុអ្វីនោះទេ ។

ចង់ដឹងថា ស្ថានភាពគួរ ឲ្យរន្ធត់យ៉ាងណានោះ ទស្សនា ទាំងអស់គ្នា៖  



ប្រភព Metro

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]