អូស្ត្រាលី៖ ស្រោមអនាម័យប្រភេទ ថ្មីមួយដែល មានប្រសិទ្ធិភាពខ្ពស់ បំផុតក្នុងការ ទប់ស្កាត់ការឆ្លង នៃមេរោគ HIV អាចនឹងចេញលក់ ក្នុងពេលប៉ុន្មាន ខែខាងមុខនេះ បន្ទាប់ពីមាន ការយល់ព្រមអោយ ដាក់លក់ត្រឹមត្រូវ ស្របច្បាប់ក្នុង ប្រទេសអូស្ត្រាលី។

ស្រោមអនាម័យប្រភេទ VivaGel ត្រូវបាន ធ្វើតេស្ត និង ពិនិត្យយ៉ាងម៉ត់ចត់ ហើយគេបានរកឃើញ ថាវាអាចមាន ប្រសិទ្ធិភាពដល់ទៅ ៩៩.៩%ក្នុងការទប់ស្កាត់ មេរោគ HIV, មេរោគស្វាយប្រមេះ, និងមេរោគ ផ្លូវភេទជាច្រើន ទៀតរបស់មនុស្ស។

VivaGel ត្រូវបានរចនានិង ផលិតឡើងដោយ ក្រុមហ៊ុន Starpharma ស្ថិតនៅក្នុង ប្រទេសអូស្ត្រាលី ដែលវាត្រូវបានបញ្ចូល សារធាតុសម្រាប់ កំចាត់ក៏ដូចជា ទប់ស្កាត់ការឆ្លង នៃមេរោគទាំងនោះ ចូលទៅក្នុង ខ្លួនមនុស្សដែល មានដូចជា Astrodrimer Sodium, Non-antibiotic, Antimicrobial ជាដើម។

អ្នកវិទ្យាសាស្រ្ត ជឿជាក់ថាវា នឹងអាច ជួយកាត់បន្ថយ ការឆ្លងនៃមេរោគ HIV និងជំងឺផ្លូវភេទ ច្រើនផ្សេងទៀត ព្រមទាំងអាច កាត់បន្ថយអត្រា ដែលអាចធ្វើអោយ មានផ្ទៃពោះផងដែរ។

នេះគឺជាដំណឹង ដ៏ល្អមួយព្រោះថា សព្វថ្ងៃនេះ អត្រានៃការ ឆ្លងមេរោគ HIV នៅតែមាន កំណើនខ្ពស់ ជុំវិញពិភពលោក។ ម្យ៉ាងវិញទៀត ស្រោមអនាម័យ VivaGel ត្រូវបានគេ រំពឹងថាវាអាច ក្លាយជាកត្តាដ៏ ធំមួយសម្រាប់ ទប់ស្កាត់និងកាត់បន្ថយ ការចម្លងមេរោគ HIV ពាសពេញពិភពលោក ផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]