យូធូប៖ វាហាក់បីដូច ជារឿងមួយដែល ល្ងង់ណាស់ ក្នុងការយកថ្មទូរស័ព្ទ មកដំកំទេច ដើម្បីចង់ដឹង ថាវាមានរឿងអ្វី កើតឡើង។ យ៉ាងណាមិញ បុរសម្នាក់ បានសាកល្បងធ្វើ វាហើយក៏ មានរឿងមួយ ដែលមិននឹក ស្មានដល់ បានកើតឡើង។

តាមរយៈវីដេអូ មានរយៈពេល ២០វិនាទី ឃើញថាបុរសម្នាក់ ដែលនិយាយភាសាខ្មែរ បានធ្វើការសាក ល្បងយកញញួរ មកដំ ថ្មទូរស័ព្ទ មួយប្រភេទ ចង់ដឹងថា តើវាអាចផ្ទុះ មែនឬ ក៏យ៉ាងណា ព្រោះគាត់ធ្លាប់ តែឃើញប្រិយមិត្ត ក្នុងបណ្តាញ សង្គម ហេ្វសប៊ុក ថា ថ្មទូរស័ព្ទ អាចផ្ទុះបាន។ បន្ទាប់ពីគាត់ ដំហើយភ្លាមនោះ ស្រាប់តែ មានភ្លើងឆេះ ហើយវាក៏ បានផ្ទុះឡើង ទៅលើដូចជា កាំជ្រួច។

ក៏ប៉ុន្តែ បុរសនោះ ពុំមានរង នូវគ្រោះថ្នាក់ អ្វីនោះទេ ដោយសារតែ គាត់បានយក បន្ទះ ឈើយកមកបាំង ការពារផងនោះ៕

ដើម្បីឲ្យជ្រាប កាន់តែច្បាស់ថា ថ្មទូរស័ព្ទ អាចផ្ទុះមែន ឬយ៉ាងណា សូមទស្សនាវីដេអូ ឃ្លីបទាំងអស់គ្នា!


តើអ្នកយល់យ៉ាងណាដែរ?

ប្រភព យូធូប

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]