រាជធានីភ្នំពេញ ៖ រថយន្តហុងដា ស៊ីវិចមួយគ្រឿង ដែលបើកបរដោយ មន្រ្តីបំរើការងារនៅ ក្រសួង មហាផ្ទៃម្នាក់ បានបើករថយន្ត រីយ៉ែថយក្រោយ ចេញពីកន្លែង ចតរថយន្ត មួយកន្លែង ក៏បានទៅប៉ះ ជាមួយ និងម៉ូតូហុងដាឌ្រីម សេ១២៥ ដែលបើកដោយស្រ្តី លក់ពោតចំហ៊ុយម្នាក់ បណ្តាល ឱ្យរងរបួសស្រាល ហើយម៉ូតូរងការខូច ខាតតិចតួចប៉ុន្តែអ្នក បើកបររថយន្ត មិនព្រមធ្វើការ ដោះស្រាយបញ្ហា តាមសម្រួលទេ បែជាធ្វើការជេ ប្រមាថអ្នក រីយ៉ែរថយន្ត និង ស្រ្តីរងគ្រោះ ទៅវិញ។

ហេតុការណ៍នេះកើតឡើង កាលពីវេលា ម៉ោង៨ និង៤០នាទី យប់ថ្ងៃទី ២១ កក្កដា ២០១៤ នៅចំណុច ស្តុបអូរឬស្សី ស្ថិតនៅក្នុង សង្កាត់បឹងរាំង ខណ្ឌដូនពេញ ។ បុរសដែលបើករថយន្ត បង្កមានឈ្មោះ ញ៉េប សុផល អាយុ៥០ឆ្នាំ មុខងារ វរសេនីយ៍ត្រី បំរើការនៅ ក្រសួងមហាផ្ទៃ ទទួលបន្ទុក បកប្រែភាសារ។

ប្រភពព័ត៌មានពីកន្លែង ហេតុបានឱ្យដឹងថា នៅមុនពេលកើតហេតុ បុរសបើករថយន្ត បង្កខាងលើបាន ចេញពីញាំ អាហារ នៅក្នុង ភោជនីយដ្ឋាន ទុន ហ័ង បន្ទាប់មក ក៏បានឡើង បើករថយន្ត ហុងដា ស៊ីវិចមួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាក លេខភ្នំពេញ 2B-5071 ដោយបើករីយ៉ែ ថយក្រោយចេញពី កន្លែងចតរថយន្ត មួយកន្លែង ដោយមានសន្តិសុខ ស៊ីញ៉ូឱ្យ ត្រឹមត្រូវ ប៉ុន្តែដោយសារតែ អ្នកបើករថយន្ត ស្រវឹងស្រាផងនោះ ក៏មើលមិនឃើញ សន្តិសុខស៊ីញ៉ូឱ្យ ហើយក៏បាន រីយ៉ែរថយន្ត ទៅប៉ះជាមួយ ម៉ូតូហុង ដាឌ្រីម សេ១២៥ មួយគ្រឿងពណ៌ខ្មៅ  ពាក់ស្លាកលេខភ្នំពេញ 1E-5428 បើកតាមផ្លូវ ព្រះមុនីវង្ស ក្នុងទិសដៅពី ត្បូងទៅជើង បណ្តាលឱ្យស្រ្តី អ្នកលក់ ពោតចំហ៊ុយ រងរបួសស្រាល ។ នៅក្នុងហេតុ ការណ៍ខាង លើនេះអ្នកបើកបរ រថយន្តបង្ក ខាងលើ មិនបានធ្វើការ សម្របសម្រួល គ្នាដោយសន្តិវិធីទេ បែជាធ្វើការជេរ ប្រមាថ សន្តិសុខរីយ៉ែរថយន្ត និងស្រ្តីរងគ្រោះទៅវិញ ដែលធ្វើ ឱ្យប្រជា ពលរដ្ឋដែលឃើញ ហេតុការណ៍ មានការរិះគន់ គ្រប់គ្នាថា ធ្វើការដល់មន្រ្តី ក្រសួងមហាផ្ទៃ មិនដោះ ស្រាយបញ្ហា ដោយសន្តិវិធីទេ  បែជាប្រើ ពាក្យប្រមាថ ជនរងគ្រោះ ទៅវិញ។

ចុងបញ្ចប់គេឃើញស្រ្តី ម្នាក់តំណាង ឱ្យបុរសបើករថយន្តបង្កខាងលើ បានមកសម្របសម្រួល ជាមួយស្រ្តី រងគ្រោះ នៅចំពោះ មុខបុរសបើក រថយន្តបង្ក ដោយចេញ សំណងឱ្យ ស្រ្តីរងគ្រោះ ចំនួន១០០ដុល្លារ ហើយស្រ្តីរងគ្រោះ ក៏ព្រមទទួលយក សំណងដើម្បីបញ្ចប់រឿង។


តំណាងបុរសបើករថយន្តបង្កធ្វើការសម្របសម្រួលជាមួយស្រ្តីរងគ្រោះ

ទិដ្ឋភាពកន្លែងកើតហេតុ

បុរសរីយ៉ែរថយន្តប៉ះម៉ូតូឈរនិយាយទូរស័ព្ទ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]