កណ្តាល៖ នារីម្នាក់ ដែលជាជនសង្ស័យ ត្រូវបាននគរបាលឃាត់ខ្លួន បន្ទាប់ពីជនរងគ្រោះបានដាក់ ពាក្យបណ្តឹង ដោយចោទប្រកាន់ថា យកប្រាក់ដុល្លារក្លែងក្លាយចំនួន១០០ដុល្លារ ទៅដូរយកប្រាក់រៀល ចំនួន ៤០ម៉ឺនរៀល ។

ហេតុការណ៍ឃាត់ខ្លួននេះ កើតឡើងកាលពីវេលាម៉ោង ៩ និង១៥នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ ២០១៤ នៅចំណុចភូមិចក ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។

នគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ជនរងគ្រោះមាននឈ្មោះ ស៊ីម ចាន់ថា ភេទស្រី អាយុ៤៥ឆ្នាំ មានមុខរបរ លក់ដូររស់នៅក្នុងភូមិ ឃុំកើតហេតុ រីឯជនសង្ស័យមានឈ្មោះ ព្រំ ដានី អាយុ២៦ឆ្នាំ មាន មុខរបរជាសន្តិសុខ ក្រុមហ៊ុនឯកជន ស្នាក់នៅក្នុងភូមិ ឃុំកើតហេតុ ខាងលើ មានស្រុកកំណើត នៅម្តុំ ផ្សារដីហុយ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ។

នគរបាលបានបន្តថា កាលពីថ្ងៃទី១៩ វេលាម៉ោងជាង ៨ព្រឹក ជនសង្ស័យបានយក ក្រដាសប្រាក់ដុល្លារ ចំនួន ១០០ដុល្លារអាមេរិក មកដូរយកប្រាក់រៀល ខ្មែរពីជនរងគ្រោះ ហើយពេលនោះជនរងគ្រោះពុំបាន ចាប់អារម្មណ៍ ក៏បានដូរជូនជាប្រាក់រៀលខ្មែរចំនួន ៤០ម៉ឺនរៀល លុះដល់ ២ម៉ោងក្រោយ ជនរង គ្រោះបានយកក្រដាសប្រាក់នោះ មកពិនិត្យមើលទើបដឹងថា ជាប្រាក់ដុល្លារក្លែងក្លាយ ដែលមានលេខ សម្គាល់ LL 29929929A ប្រភេទក្រដាសប្រាក់ថ្មី លុះមកដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៤ វេលាម៉ោង ៩និង១៥នាទី ជនរងគ្រោះ បានឃើញជនសង្ស័យដើរតាមផ្លូវមុខផ្ទះរបស់ខ្លួន ហើយក៏បានឃាត់ខ្លួន ជន សង្ស័យខាងលើ ប្រគល់ឲ្យទៅ សមត្ថកិច្ច ចាត់ការទៅតាមផ្លូវច្បាប់ ក្នុងនោះក៏បានដកហូត វត្ថុតាងប្រាក់ រៀលខ្មែរចំនួន ៤សែនរៀលផងដែរ ៕

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]