រាជធានីភ្នំពេញ ៖ ម៉ូតូយ៉ាម៉ាហា ហាយយ៉ាទេ មួយគ្រឿង បើកដោយបុរសម្នាក់ យ៉ាងលឿន ទៅបុកពី ក្រោយរថយន្ត ឡិចស៊ីស ៤៧០ មួយគ្រឿង បណ្តាលឱ្យឆេះម៉ូ និងអ្នកបើកម៉ូតូ រងរបួសធ្ងន់ ។ ហេតុការណ៍នេះ កើតឡើង កាលពីវរលា ម៉ោង១០យប់ ថ្ងៃទី ២១ កក្កដា ២០១៤ នៅចំណុច មុខមន្ទីរពេទ្យ អង្គឌួង កែងនឹង ផ្លូវព្រះនរោត្ថម ស្ថិតនៅក្នុង សង្កាត់ស្រះចក ខណ្ឌដូនពេញ ។

យោងតាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឱ្យដឹងថា មុនពេល កើតហេតុ គេឃើញរថយន្ត ឡិចស៊ីស ៤៧០ ពណ៌ខ្មៅ មួយគ្រឿង ពាក់ស្លាកលេខ ភ្នំពេញ 20-1011 បើកតាមផ្លូវ ព្រះនរោត្ថម ក្នុងទិសដៅ ពីលិចទៅកើត មកដល់ ចំណុចកើតហេតុ ក៏ត្រូវបានម៉ូតូ យ៉ាម៉ាហា ហាយយ៉ាទេ មួយគ្រឿង បើកដោយ បុរសម្នាក់ យ៉ាងលឿន ស្របទិសគ្នា មកបុកពី ក្រោយរថយន្ត ឡិចស៊ីស នោះពេញទំហឹង បណ្តលឱ្យ ឆេះម៉ូតូ និងអ្នកបើកម៉ូតូ រលាកខ្លួន រងរបួសធ្ងន់ ហើយភ្លាមៗ ប្រជាពលរដ្ឋ បានយកបំពង់ ពន្លត់អគ្គីភ័យ មកជួយបាញ់ ពន្លត់ភ្លើង ដែលឆេះម៉ូតូ រហូតរលត់ និងបានទាញ ជនរងគ្រោះ ចេញពីម៉ូតូ ។

ក្រោយពេលកើតហេតុ ជនរងគ្រោះ ត្រូវបានគេបញ្ជូន ទៅសង្រ្គោះ នៅមន្ទីរពេទ្យ ចំណែកម៉ូតូ ជនរងគ្រោះ ត្រូវសមត្ថកិច្ច យកទៅរក្សាទុក នៅការិយាល័យ ចរាចរនៃ ស្នងការដ្ឋាន នគរបាល រាជធានីភ្នំពេញ៕



បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]