អាហ្វ្រិកខាងត្បូង៖ តាមប្រភពព័ត៌មាន បានឲ្យ ដឹងថា មានក្មេងប្រុសម្នាក់ បានជួយ មនុស្សនៅក្នុងភូមិជាច្រើន ជាមួយនឹង ការព្យាបាល ដោយ ប្រើកម្លាំងវិញ្ញាណ។

 ចំពោះក្មេងប្រុសម្នាក់នោះ ឈ្មោះ Thobelani Ntaka អាយុ១១ឆ្នាំ ត្រូវបានមនុស្សក្នុងភូមិ ជឿថា ជាក្មេងម្នាក់ដែល អាចព្យាបាលជម្ងឺ តាមបែប បុរាណបាន។ តាមសម្តីរបស់ ឪពុករបស់ Ntaka ឈ្មោះ Vusumuzi អាយុ៤៥ឆ្នាំ និយាយថា "ខ្ញុំចាប់ផ្តើម ពិការភ្នែក ក្នុងឆ្នាំ២០០៧ ហើយNtaka តែងមើលថែខ្ញុំជានិច្ច ចាប់តាំងពីគេ មានអាយុ៤ឆ្នាំម្ល៉េះ ពីព្រោះរូបខ្ញុំ គ្មានអ្នកណា មើលថែនោះទេ បន្ទាប់ពី ប្រពន្ធរបស់ខ្ញុំ បានស្លាប់ កាលពី Ntaka មានអាយុ១៨ខែ"។

អ្វីដែលចំឡែកនោះ គឺ Ntaka បានបាត់ខ្លួន អស់ចំនួន៣ថ្ងៃ ក្នុងឆ្នាំ២០១០ និងត្រូវបានបង្ហាញខ្លួន លើឆ្នេរសមុទ្រ នាទីក្រុងDurbanទៅវិញ។

លោកVusumuzi  ក៏បានបន្តថា "កូនប្រុសរបស់ខ្ញុំ បានប្រាប់ខ្ញុំថា គេបាននៅលើឆ្នេរសមុទ្រ ខណៈពេល បាត់ខ្លួន ហើយទីកន្លែងនោះហើយ ដែលធ្វើឲ្យ គេអាចទទួលបាន កម្លាំងវិញ្ញាណនោះ។ ប៉ុន្តែខ្ញុំគិតថា គេពិតជា ក្មេងណាស់ ក្នុងការក្លាយជា អ្នកព្យាបាលមួយរូប។ នៅពេល នោះដែរ Ntaka បានមកប៉ះភ្នែករបស់ខ្ញុំ ហើយមួយសន្ទុះក្រោយមក ភ្នែករបស់ខ្ញុំ ក៏អាចមើលឃើញវិញបាន ខ្ញុំពិតជា ភ្ញាក់ផ្អើល ខ្លាំងណាស់"។

ក្នុងពេលថ្មីៗនេះដែរ Ntaka ត្រូវទទួលទូរស័ព្ទ ជាង១០០នាក់ ក្នុងមួយថ្ងៃ ស្នើសុំ ឲ្យរូបគេ ព្យាបាលជម្ងឺ អ្នកទាំងអស់នោះ។

 យ៉ាងណាមិញ តាមសម្តីរបស់ Ntaka  បាននិយាយថា "ខ្ញុំមិនអាចជួយ មនុស្សបានទាំងអស់គ្នានោះទេ។ មិនតែប៉ុណ្ណោះ ក៏មានមនុស្ស មួយចំនួនទៀត បានស្នើសុំខ្ញុំ ឲ្យទៅធ្វើការ ឲ្យគេ ប៉ុន្តែខ្ញុំ បានបដិសេធ នឹងសំណើរនេះ។"

 ទោះជាយ៉ាងណា ក្មេងប្រុសម្នាក់នេះ បានប្រាកដក្នុងចិត្តថា ចំពោះការព្យាបាលនេះ គឺមិនបង្អាក់ ដល់ការងារសាលា របស់រូបគេឡើយ ពីព្រោះអ្វីដែល គេប្រាថ្នាចង់បាននោះ គឺចង់ក្លាយជា អ្នកបើកយន្តហោះម្នាក់ នៅថ្ងៃណាមួយ៕


រូបថតក្មេងប្រុស Thobelani Ntaka

ប្រភព Yourjewish

ដោយ៖ កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]