កោះតៃវ៉ាន់៖ កាលពីប៉ុន្មាន ថ្ងៃមុននេះ ប្រិយមិត្ត ក្នុងបណ្តាញ អ៊ីនធើណេត មួយចំនួន បានលេងសើច និងចំអកឡកឡឺយ ដាក់តារាចំរៀងល្បី ប្រចាំ កោះតៃវ៉ាន់ លោក Jay Chou ដោយសារការស្លៀក ពាក់ចំលែក របស់គាត់។

ខណៈពេលដែល តារាចំរៀងរូបនេះ បានដើរលេង ក្នុងផ្សារដែលមាន លក់នូវ ទំនិញបញ្ចុះតំលៃ ក្នុងទីក្រុង Beijing ប្រទេសចិន គាត់បានពាក់អាវ ធំដៃវែង យ៉ាងក្រាស់ ពាក់វ៉ែនតាខ្មៅ និងមានអង្គរក្ស ការពារមួយក្រុម ដើរអម ផងនោះ ទើបធ្វើឲ្យ មហាជនជា ច្រើនធ្វើការសម្លឹង មិនដាក់ភ្នែក។

យ៉ាងណាមិញ ពេលដែលរូបថត របស់តារា រូបនេះបាន បង្ហោះទៅក្នុង បណ្តាញសង្គម Weibo ដ៏ល្បីរបស់ចិន គេឃើញប្រិយមិត្ត ជាច្រើនបាន និយាយ ចំអកលេងថា “ក្នុងរដូវក្តៅនេះ តើវាមិនក្តៅពេកទេឬ ដែលពាក់អាវធំ ក្រាស់ដូចនេះ?” ហើយតារារូបនេះ ក៏បានឆ្លើយតប ដោយពាក្យឌឺដង វិញដែរថា “អាកាសធាតុក្តៅ ប្រយ័ត្នកុំឲ្យ កើតជំងឺ គ្រុនផ្តាសាយ។”



ប្រភព lollipop

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]