អូស្ត្រាលី៖ រឿងរ៉ាវ មិនគួរអោយជឿមួយ បានកើតឡើង នៅពេលដែលលោក Peter Lynagh មកពីទីក្រុង Melbourne មិនត្រឹមតែធ្លាប់សុខចិត្ត មិនធ្វើការរួមភេទ ក្នុងរយៈពេលយ៉ាងយូរ ដល់ទៅមួយឆ្នាំនោះទេ ថែមទាំងធ្លាប់រៃអង្គាស បានប្រាក់ ៥០,០០០ដុល្លារ ទៅអោយអង្គការ សប្បុរសធម៌ ដើម្បីកុមារីកម្ពុជា ទៀតផង។

រឿងរ៉ាវនេះ បានកើតឡើងដំបូង ដោយសារតែការភ្នាល់គ្នា កាលពីចុងឆ្នាំ ២០១២ ដោយលោក Lynagh បានសន្យាជាមួយ នឹងមិត្តភក្តិលោកថា នឹងមិនធ្វើការរួមភេទជាដាច់ខាត ក្នុងរយៈពេល ១ ឆ្នាំពេញ ដើម្បីជាថ្នូរនឹងទឹកប្រាក់ ២,០០០ ដុល្លារ។ ការភ្នាល់គឺចាប់ផ្តើម ពីថ្ងៃទី ១ ខែ មករា ឆ្នាំ ២០១៣ ដោយកាលនោះ លោកមានអាយុ ៣៣ ឆ្នាំ។

ក្រោយមក ការភ្នាល់នេះ ក៏បានកក្រើក ពេញបណ្តាញសង្គម ហ្វេសប៊ុក ដោយលោកសម្រេចចិត្តបង្កើត ទំព័រសប្បុរសមួយ រហូតដល់អាច រៃអង្គាសបានប្រាក់ ៥០,០០០ ដុល្លារ ប្រគល់អោយអង្គការ សប្បុរសធម៌អូស្ត្រាលី Free to Shine ដែលជាអង្គការមួយ ជួយអប់រំ និង ការពារ កុមារីកម្ពុជា ពីការជួយដូរផ្លូវភេទខុសច្បាប់។

លោក Peter Lynagh បានធ្វើដំណើរមកកាន់ ប្រទេសកម្ពុជា កាលពីខែកញ្ញា កន្លងទៅ ដើម្បីត្រួតពិនិត្យថាតើ ថវិកាដែលលោករៃអង្គាសន៍បាន ត្រូវចំណាយ៉ាងដូចម្តេច ទៅហើយ។

គួរបញ្ជាក់ផងដែរថា ដោយសារតែថវិការបស់លោក អង្គការសប្បុរសធម៍មួយនេះ មានលទ្ធភាពអាចជ្រើសរើស បុគ្គលិកបន្ថែម និងបន្ថែម ចំនួនកុមារី ដែលត្រូវគាំពា ទៀតផង។ បច្ចុប្បន្នលោកកំពុងតែ រៃអង្គាសប្រាក់បន្ថែមទៀត ដើម្បីជួយប្រទេសនេប៉ាល់ វិញម្តង៕



ប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះ សន្តានចិត្តរបស់គាត់?

ប្រភព៖ ដេលីម៉ែល

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]