ត្បូងឃ្មុំៈ អន្ទិតក្បាលខូចម្នាក់ បានចូលខ្លួន បួសជាសង្ឈ បានចំនួន ១១ថ្ងៃប៉ុណ្ណោះ បែកគំនិតចង់ស្រី ក៏លួចលុយវត្ត មួយចំនួនធំ ដោះស្បង់ជីវរ ទៅដេកជាមួយស្រី បែកការណ៍ ត្រូវកម្លាំង នគរបាលចាប់ខ្លួន។

ហេតុការណ៍នេះ បានកើតឡើងកាល ពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៤ ហើយជនសង្ស័យ ត្រូវសមត្ថកិច្ចឃាត់ ខ្លួននៅវេលាម៉ោង ១០ព្រឹក ថ្ងៃទី២០ ខែកក្កដា នៅចំណុចផ្ទះជនសង្ស័យ ស្ថិតនៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុស្ទឹងត្រង់ ខេត្តកំពង់ចាម។

នគរបាលស្រុកត្បូងឃ្មុំ បានឲ្យដឹងថា ជនសង្ស័យឈ្មោះ យ៉ា ភ្លៃ ហៅ យ៉ា អាយុ១៩ឆ្នាំ ជនជាតិចាម មានទីលំនៅភូមិមាឃ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាំ បានចូលខ្លួនមក បួសជាព្រះសង្ឃ នៅវត្តពាមមង្គល ឃុំពាមជីលាំង ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។ មន្ត្រីនគរបាលបាន ឲ្យដឹងទៀតថា ជនសង្ស័យបួស បានត្រឹមតែ ១១ថ្ងៃប៉ុណ្ណោះ ហើយក៏បានលួចលុយវត្ត អស់មួយចំនួនធំ រួចហើយដោះស្បង់ជីវរ ទៅដេកផ្ទះសំណាក់ ជាមួយស្រី ពោលគឺក្នុងមួយយប់ ដេកជាមួយស្រី ចំនួន៣នាក់ ។

មន្ត្រីនគរបាល បានបន្តថា លុះព្រឹកឡើង លុយទាំងអស់ ត្រូវស្រីលួចគ្មានសល់ អាចទំនងមកពីអន្ទិតនោះ អស់កម្លាំងពេកទើប
ដេកលក់ស្កប់ស្កល់ ធ្វើឲ្យស្រីស្នេហ៍ ហ៊ានលួចលុយ យកទៅអស់។ លុះព្រឹកឡើង អន្ទិតនោះ បានរត់ទៅលាក់ខ្លួននៅផ្ទះ ឯស្រុកស្ទឹងត្រង់ រហូតដល់ថ្ងៃទី២០ ទើបសមត្ថកិច្ចនគរបាល ស្រុកត្បូងឃ្មុំ បានស្រាវជ្រាវ និងតាមចាប់ខ្លួន ជនសង្ស័យ នាំមកអធិការដ្ឋាន នគរបាល ស្រុកត្បូងឃ្មុំ ចងក្រងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការ ទៅតាមនីតិវិធី៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]