ជាការពិតណាស់ ការតុបតែងមុខ ជាមួយគ្រឿងសម្អាង អាចធ្វើឲ្យ មនុស្សស្រីមួយចំនួន ប្រែក្លាយ ទៅជាស្រស់ស្អាតបាន ក្នុងរយៈពេល មួយពព្រិចភ្នែក។ យ៉ាងណាមិញ ថ្ងៃនេះ អ្នកនឹងភ្ញាក់ផ្អើល ពីឥទ្ធិពល នៃការផាត់មុខ របស់យុវវតីម្នាក់។

 ជាមួយគ្នានោះដែរ វីដេអូឃ្លីប របស់យុវវតីម្នាក់ ត្រូវបានគ្រប់គ្នា ចែករំលែក តៗគ្នាយ៉ាងច្រើន លើបណ្តាញហ្វេសបុក ដែលនាងបាន តុបតែងមុខ របស់នាង ឲ្យក្លាយទៅជា មនុស្សស្រីស្អាតម្នាក់ ក្នុងរយៈពេល ដ៏ខ្លី។ ប៉ុន្តែមុន នឹងនារីម្នាក់នេះ រៀបចំផាត់មុខ នាងក៏បាន ឲ្យគ្រប់គ្នា ឃើញ សម្រស់ ដ៏អាក្រក់ សុទ្ធតែស្នាមមុន ជាំខ្មៅ  បន្ទាប់មក នាងក៏ចាប់ផ្តើម តុបតែងមុខ។ ប៉ុន្តែ អ្វីដែលគួរ ឲ្យភ្ញាក់ផ្អើល សម្រាប់មហាជននោះ គឺបន្ទាប់ពីផាត់មុខរួចហើយ នាងបានក្លាយជា មនុស្សស្រី ម្នាក់ទៀត ដែលមាន ទម្រង់មុខស្រស់ស្អាត និងគួរឲ្យស្រលាញ់ ថែមទៀត។

 ចង់ដឹងថា របៀបនៃការផាត់មុខរបស់នាង ពីអាក្រក់ ទៅជាស្អាត យ៉ាងណានោះ ទស្សនា វីដេអូ ខាងក្រោម ទាំងអស់គ្នា៖


ប្រភព ហ្វេសបុក

ដោយ៖កា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]