ក្នុងពេល ៣ឆ្នាំទៀត គម្រោងសាងសង់ អាគារខ្ពស់បំផុត នៅក្នុងលោករបស់ចិន អាចនឹងលេចចេញ ជារូបរាងឡើង។ អាគារខ្ពស់ បំផុតរបស់ចិន នេះមានឈ្មោះថា The Phoenix មានលក្ខណៈពិសេស ប្លែកពីគេ ដោយវាមិនមែន ត្រឹមតែជាអាគារខ្ពស់ ប៉ុណ្ណោះទេតែវាអាចជួយកាត់បន្ថយការ បំពុលអាកាស ដែលជា បញ្ហា ចំបង ជាងគេ នៅក្នុងប្រទេសចិន  បានថែមទៀតផង។

ប្លង់រួមអាគារទាំងមូលនេះ គឺជាគំនិតរបស់លោក Chetwoods ជាស្ថាបត្យករ ជនជាតិអង់គ្លេស។ តាមការ អោយដឹងពី លោក Chetwoods អាគារនេះ នឹងសាងសង់ ក្នុងកំពស់ ៣,២៨១ ហ្វីត (១០០០ម៉ែត្រ) ពោល គឺនឹងក្លាយ ជាអាគារខ្ពស់បំផុត នៅលើលោក។


ទិដ្ឋភាពរួមរបស់អាគារ The Phoenix របស់ចិន

លោក Chetwood បាននិយាយថា៖ “យើងមិនអោយអាគារនេះ គ្រាន់តែឈរ និងជានិមិត្តរូបនៃទីក្រុង Wuhan តែមួយមុខទេ ប៉ុន្តែយើងត្រូវ អោយវា ធ្វើការ។ យើងបានបំពាក់នូវគំនិត និងមុខងារដែលអាច អោយវា ជួយគាំពារ ដល់បរិស្ថាន”។

អាគារទាំងមូល ជាសំណង់ដែលមាន ភាពស្មុគស្មាញខ្លាំង ហើយគេនឹងសាងសង់វា ដោយផ្អែកទៅលើ គោលការណ៍នៃសំណង់ដែលគេហៅថា អាគារបៃតង (Green building) ដែល រួមមានដូចជា៖ សំណង់ អាគារទទួលបានពន្លឺ ទឹក និងខ្យល់គ្រប់គ្រាន់ ព្រមទាំងការស្រូបយកថាមពល អគ្គីសនីពីពន្លឺព្រះអាទិត្យ ថាមពលអ៊ីដ្រូសែន ថាមពលជីវម៉ាស់ សួនច្បារដែលមានរាង បញ្ឈរពីជាន់ក្រោម រហូតដល់ជាន់ខាងលើ បំផុត ដែលទាំងអស់នេះ គឺធ្វើឡើង ដើម្បី ជួយការបន្ថយការ បំពុល បរិស្ថាន ដែលចិនកំពុលតែជួប ប្រទះសព្វថ្ងៃ៕

ប្រភព៖ បរទេស

ដោយ៖ វីរ៉ុត

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]