ចិន៖ តើមាន ម្ដាយប៉ុន្មាននាក់ ដែលមាន ចិត្ដពិសពុល ឆក់ប្លន់ ប្រដាប់ភេទ កូនប្រុសរបស់ខ្លួន ឯងទៅវិញនោះ?

រឿងរ៉ាវដ៏ មិននឹកស្មានដល់មួយ បានកើតឡើង ដោយស្ដ្រីជាម្ដាយ ម្នាក់ ដែលជាអ្នករស់នៅក្នុង ទីក្រុង Qingdao ខេត្ដ Shandong ប្រទេសចិន បានកាត់ ប្រដាប់ភេទ កូនប្រុសរបស់ខ្លួន ខណៈពេលដែល កូនប្រុស កំពុងតែគេងលង់លក់។  តាមប្រភពព័ត៌មាន បានឲ្យដឹងថា ជនរងគ្រោះ មានអាយុ ២០ឆ្នាំ ដែលត្រូវបានបញ្ជូនទៅកាន់ មន្ទីរពេទ្យ ក្នុងសភាពដ៏ធ្ងន់ធ្ងរ និងបានបាត់បង់ឈាមជាច្រើន។ ជាមួយគ្នានេះ ប្រភព បានបន្ដឲ្យដឹងទៀតថា ក្រុមគ្រូពេទ្យ បានព្យាយាមធ្វើការ តភ្ជាប់ប្រដាប់ភេទ ដែលបានដាច់នោះ រួចរាល់ហើយផងដែរ។

តាមសម្ដីរបស់ឪពុកជនរងគ្រោះ បានថ្លែងឲ្យដឹងថា គាត់បានលឺសម្លេង កូនប្រុសស្រែកជាខ្លាំង នៅប្រហែលជា ម៉ោង ១យប់ ដែលភ្លាមៗនោះ គាត់បានចូល ទៅក្នុងបន្ទប់ កូនប្រុសរបស់គាត់ តែអ្វីដែលគាត់ ឃើញនឹងភ្នែកនោះ គឺ នៅក្នុងបន្ទប់មាន សុទ្ធសឹងតែ ឈាមដាបដូចទឹកទន្លេ។ នៅក្នុងនោះ គាត់បានបន្ដថា ប្រពន្ធរបស់គាត់ មានជំងឺ សតិអារម្មណ៍ ដែលនៅក្នុងហេតុការណ៍នោះ ប្រពន្ធគាត់ មានអារម្មណ៍ មិននឹងន នោះទេ ទើបបណ្ដាលឲ្យ មានហេតុការណ៍នេះ កើតឡើងតែម្ដង។

អ្វីដែលគួរឲ្យកត់សំគាល់ គឺមានព័ត៌មានជាច្រើន ដែលស្ដ្រីកាត់ ប្រដាប់ភេទប្ដី ចោល ដោយសារតែភ្លើងប្រច័ណ្ឌ តែចំពោះករណីនេះវិញហាក់ដូចជា ចម្លែក និងគួរឲ្យរន្ធត់ ដែលស្ដ្រីនេះ បែរជាដាច់ចិត្ដ កាត់ប្រដាប់ភេទ កូនប្រុសទៅវិញ។ 

គួរបញ្ជាក់ថា បន្ទាប់ពី ស្ដ្រីជាម្ដាយនេះ បានភ្ញាក់ពី ជំងឺសតិអារម្មណ៍នេះ គាត់បានទ្រហ៊ោយំ និងក្រៀមក្រំជាខ្លាំង  នៅក្នុងមន្ទីរពេទ្យ ៕

ចុះសម្រាប់ប្រិយមិត្ដ នឹងដាក់ទោសទៅលើ ស្ដ្រីជាម្ដាយដែលមាន ជំងឺសតិអារម្មណ៍នេះ ដែរឬទេ?

ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]