ខេត្តកណ្តាល ៖ កូនប្រុសថៅកែ ហាងនំប៉័ងយីហោ ហេង ចេង នៅក្រុងតាខ្មៅ ត្រូវបានឃាតករ សម្លាប់យ៉ាងព្រៃផ្សៃ នាំយកសព ទៅបោះចោល ក្នុងទឹកត្រពាំង មួយក្បែរជើងភ្នំ ក្នុងស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ហើយត្រូវគេ ប្រទះឃើញ កាលពីរសៀល ថ្ងៃទី១៩ កក្កដា ២០១៤ ក្រោយពីបាត់ខ្លួន ពីផ្ទះរយៈពេល២ថ្ងៃ។

កូនប្រុសថៅកែ ហាងនំបុ័ងយីហោ ហេង ចេង នៅក្រុងតាខ្មៅម្នាក់ ត្រូវបានគេ បាញ់សម្លាប់ នៅកំពង់ស្ពឺ

ជនរងគ្រោះ ឈ្មោះហេង ពិសិដ្ឋ ហៅស្រេង ភេទប្រុស អាយុ២៤ឆ្នាំ ជាកូនប្រុសច្បង របស់លោក ហេង ចេង ជាថៅកែហាងនំប៉័ង យីហោហេង ចេង នៅក្រុងតាខ្មៅ មានទីលំនៅ ភូមិក្រពើហា សង្កាត់ព្រែកប្ញស្សី ក្រុងតាខ្មៅ។

តាមប្រភពព័ត៌មាន ពីគ្រួសារជនរងគ្រោះ បានឱ្យដឹងថា ករណីឃាតកម្ម សម្លាប់ជនរងគ្រោះ គឺជាករណី ជម្រិតទារប្រាក់។ ប្រភពដដែលបន្តថា កាលពីថ្ងៃទី ១៧ កក្កដា ២០១៤ ជនរងគ្រោះ បានចេញពីផ្ទះថា ទៅភ្នំពេញ ក្រោយមកទៀត នៅរសៀលថ្ងៃដដែល ក៏ស្រាប់តែមាន ជនសង្ស័យ ទូរស័ព្ទមក ជម្រិតទារប្រាក់ ពីឪពុកម្តាយ ជនរងគ្រោះចំនួន ២០ម៉ឺនដុល្លារ តែការចរចាគ្នា បានត្រូវរ៉ូវគ្នា ត្រឹមតែ ១០ម៉ឺនដុល្លារ និងបានវេរលុយ ប្រគល់ឱ្យ ជនសង្ស័យរួចរាល់ ហើយក៏ផ្តាច់ ការទាក់ទងគ្នា រហូតមក។

តាមប្រភពផ្សេង ទៀតបានឱ្យដឹងថា ដោយសារតែរឿង ជម្រិតទារប្រាក់ បានដឹងដល់ សមត្ថកិច្ច ទើបជនសង្ស័យ ផ្តាច់ការទាក់ទង តាមទូរស័ព្ទ ជាមួយគ្រួសារ ជនរងគ្រោះ និងបានប្លុងរថយន្ត របស់ជនរងគ្រោះ ម៉ាកឡិចស៊ីស៤៧០ ចោលនៅ បុរីស្វាយរលំ ក្នុងស្រុកស្អាង និងនាំជនរងគ្រោះ ទៅសម្លាប់ចោល នៅកន្លែងដែល គេប្រទះឃើញ នោះតែម្តង៕




បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]