សាលាអន្តរជាតិញូវយ៉ក ប្រារព្ធពិធីប្រកួតជើងឯក និយាយភាសាខ្មែរ និងភាសាអង់គ្លេស វគ្គផ្តាច់ព្រ័ត្រ និងពិធីចែកលិខិត សរសើរដល់សិស្សពូកែ ថ្នាក់ចំណេះ ទូទៅភាសាខ្មែរ

ក្នុងទិសដៅ ពង្រឹងគុណភាពសេវា អប់រំរបស់ក្រសួងអប់រំ យុវជន និងកីឡាស្របតាម និយាមតំបន់ និងអន្តរជាតិពីកម្រិត ថ្នាក់មតេ្តយ្យសិក្សា ដល់មធ្យមសិក្សាទុតិយភូមិ។ សាលាអន្តរជាតិញូវយ៉ក និង សាលារៀនអារីហ្សូន កម្ពុជា បានចូលរួម ចំណែក ជាមួយរាជរដ្ឋាភិបាល ក្នុងការសម្រេចគោលដៅ សមាហរណកម្មសេដ្ឋកិច្ច អាស៊ានឆ្នាំ២០១៥ ក្រោមពាក្យ ស្លោក សហគមន៍តែមួយ វាសនាតែមួយ ដែលជាប្រធានបទចម្បង បំផុតសម្រាប់ ជនកម្ពុជាគ្រប់រូប។

ជាក់ស្តែងនារសៀលថ្ងៃទី ១៨ ខែកក្កដា ឆ្នាំ២០១៤ កន្លងទៅនេះនៅសាល ប្រជុំនៃមជ្ឈមណ្ឌល សហប្រតិបត្តិការ កម្ពុជា-កូរ៉េ(CKCC) ក្នុងសកលវិទ្យាល័យ ភូមិន្ទភ្នំពេញ សាលាអន្តរជាតិញូវយ៉ក និង សាលារៀន អារីហ្សូនកម្ពុជា បានប្រារព្ធ ពិធី ប្រកួតជើងឯក និយាយភាសាខ្មែរ និង ភាសាអង់គ្លេសជាសាធារណៈ វគ្គផ្តាច់ព្រ័ត្រប្រចាំឆ្នាំ២០១៤ ក្រោមអធិបតីភាព របស់ ឯកឧត្តមវេជ្ជបណ្ឌិត ជា សុខឃាង ទីប្រឹក្សាអមទីស្តីកា រគណៈរដ្ឋមន្រ្តី អគ្គនាយកក្រុមហ៊ុន អារីហ្សូនគ្រុបនិង ជានាយក សាលាអន្តរជាតិញូវយ៉ក និង សាលារៀនអារីហ្សូនកម្ពុជា ដោយមានការចូលរួម យ៉ាងច្រើនកុះករ ពីសំណាក់គណៈគ្រប់គ្រង គ្រប់លំដាប់ថ្នាក់ បុគ្គលិក លោកគ្រូ អ្នកគ្រូ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និង សិស្សានុសិស្ស ប្រមាណជាង៧០០នាក់។

ជាកិច្ចចាប់ផ្តើម លោក អន សារិន នាយកដេប៉ាតឺម៉ង់ខេមរភាសាបានឡើងថ្លែងសុន្ទរកថា ស្វាគមន៍ចំពោះសមាជិក សមាជិកានៃអង្គពិធីទាំងមូល។ ជាកិច្ចបន្តឯក ឧត្តមវេជ្ជបណ្ឌិត ជា សុខឃាង បានឡើងថ្លែងអំណរគុណ សំណេះសំណាល និងសុន្ទរកថាបើកកម្ម វិធីប្រកួតនិយាយ ភាសាខ្មែរ និងភាសាអង់គ្លេស ជាសាធារណៈ វគ្គផ្តាច់ព្រ័ត្រប្រចាំឆ្នាំ ២០១៤ជាផ្លូវការ។

ដើម្បីដំណើរការនៃការប្រកួត ដោយភាពសុក្រឹតនិងយុត្តិធម៌ លោក ផាន់ ភូមិន្ទ នាយករងដេ ប៉ាតឺម៉ង់ខេមរភាសា និងជា អនុប្រធានគណៈ កម្មការដាក់ពិន្ទុ បានប្រកាសពីលក្ខន្តិកៈ នៃការប្រកួត ដល់បេក្ខជននិង សមាជិកអង្គពិធី។

ក្នុងនោះ គួរបញ្ជាក់ផងដែរថា៖ ការប្រកួតនិយាយភាសាខ្មែរ ជាសាធារណៈនេះមាន បីកម្រិតសិក្សាគឺ បឋមសិក្សា មធ្យមសិក្សា- បឋមភូមិ និងមធ្យម សិក្សាទុតិយភូមិ ដោយមានប្រធានបទ បីដាច់ដោយឡែកពីគ្នា។ នេះជាលើកទី១ ហើយដែល សាលាអន្តរជាតិញូវយ៉ក និង សាលារៀនអារីហ្សូនកម្ពុជា បានបង្កើតកម្មវិធី ប្រកួតការនិយាយ ភាសាខ្មែរជាសាធារណៈនេះ ឡើងក្នុងគោលបំណង បំពេញនូវសេចក្តីក្លាហាន របស់សិស្ស ឱ្យសិស្សមាន សមត្ថភាពក្នុងការគិត និងបញ្ចេញយោបល់ និងជា ពិសេសមានបំនិនក្នុងការ និយាយភាសាខ្មែរ ហើយមានលក្ខណៈខុសប្លែក ពីភាសាអង់គ្លេសដែលតែង តែធ្វើជារៀងរាល់ឆ្នាំកន្លង មក។

ក្រោយពីបញ្ចប់ការប្រកួតនិយាយ លោកស្រី ញ៉ឹប លីន នាយិការងដេប៉ាដឺម៉ង់ខេមរភាសា បានឡើងប្រកាស ពីលទ្ធផល និងជ័យលាភី ដែលបេក្ខជនត្រូវទទួលបាន។

ផ្នែកចំណេះទូទៅខេមរភាសា៖

-ជ័យលាភីជើងឯកលេខ១ គ្រប់កម្រិត ទទួលបានទឹកប្រាក់ ៤០០.០០០៛ អាហារូបកណ៍៥០%  រយៈពេល១ឆ្នាំសិក្សា  មេដាយមាស លិខិតសរសើរ  និងរង្វាន់លើកទឹកចិត្តមួយ ចំនួនថែមទៀត រួមមាន សំពៀត សៀវភៅសរសេរ ប៊ិច អាហារបំប៉ន សំបុត្រចូល ទស្សនាកំសាន្ត ឃីតស៊ីធី និងឌ្រីមលែន៍។

ផ្នែកភាសាអង់គ្លេស៖

-ជ័យលាភីលេខ១ ទទួលបានទឹកប្រាក់ ៤០០.០០០៛ អាហារូបករណ៍១០០% ១វគ្គសិក្សា  មេដាយមាស លិខិតសរសើរ  និងរង្វាន់លើកទឹកចិត្តមួយ ចំនួនថែមទៀត រួមមាន សំពៀត សៀវភៅសរសេរ ប៊ិច អាហារបំប៉ន សំបុត្រចូលទស្សនា កំសាន្ត ឃីតស៊ីធី និងឌ្រីមលែន៍។

-ជ័យលាភីលេខ២ ទទួលបានទឹកប្រាក់ ២០០.០០០៛ អាហារូបករណ៍៥០% ១វគ្គសិក្សា  មេដាយប្រាក់  លិខិតសរសើរ  និងរង្វាន់លើកទឹកចិត្ត មួយចំនួនថែមទៀត រួមមាន សំពៀត សៀវភៅសរសេរ ប៊ិច អាហារបំប៉ន សំបុត្រចូលទស្សនា កំសាន្ត ឃីតស៊ីធី និងឌ្រីមលែន៍។

-ជ័យលាភីលេខ៣ ទទួលបានទឹកប្រាក់ ២០០.០០០៛ អាហារូបករណ៍៣០% ១វគ្គសិក្សា  មេដាយសំរិទ្ធ លិខិតសរសើរ និងរង្វាន់លើកទឹកចិត្ត មួយចំនួនថែមទៀត រួមមាន សំពៀត សៀវភៅសរសេរ ប៊ិច អាហារបំប៉ន សំបុត្រចូលទស្សនាកំសាន្ត  ឃីតស៊ីធី និង ឌ្រីមលែន៍។ ចំណុចដែលគួរ ឱ្យចាប់អារម្មណ៍ ថែមទៀតនោះ គឺការបញ្ចេញសមត្ថភាព របស់សិស្សានុសិស្ស ចាប់ពីមត្តេយ្យសិក្សារហូត ដល់មធ្យមសិក្សា- ទុតិយភូមិ ដោយមានទាំងរបាំ ចម្រៀង និងការសូត្រកំណាព្យ កំដរបរិយាកាស ថែមទៀតផង។ នៅក្រោយពេល ប្រកាសលទ្ធផលហើយ ឯកឧត្តមវេជ្ជបណ្ឌិត ជា សុខឃាង បានអញ្ជើញឡើងផ្តល់ អាហារូបករណ៍  បំពាក់មេដាយ និងរង្វាន់ ដល់ បេក្ខជនដែលទទួល បានជ័យលាភី និងផ្តល់រង្វាន់ដល់សិស្សពូកែ ចំនួន១៧០នាក់ ដែលរៀននៅ សាលាអន្តរជាតិញូវយ៉ក និងសាលារៀនអារីហ្សូនកម្ពុជា ព្រមទាំងមានការ ថតរូបទុកជា អនុស្សាវរីយ៍ផងដែរ។

ថ្លែងបិទក្នុងអង្គពិធី ឯកឧត្តមវេជ្ជបណ្ឌិត ជា សុខឃាង ទីប្រឹក្សាអមទីស្តី ការគណៈរដ្ឋមន្រ្តី អគ្គនាយកក្រុមហ៊ុន អារីហ្សូនគ្រុប និងជានាយក សាលាអន្តរជាតិញូវយ៉ក  និងសាលារៀន អារីហ្សូនកម្ពុជា បានថ្លែងអំណរគុណ សារជាថ្មី ម្តងទៀត និងកោតសរសើរចំពោះ គណៈគ្រប់គ្រង គ្រប់លំដាប់ថ្នាក់ លោកគ្រូ អ្នកគ្រូ ដែលបានខិតខំយក អស់កម្លាំងកាយចិត្ត អប់រំផ្តល់ចំណេះដឹង ចំណេះធ្វើ និងអភិវឌ្ឍបុគ្គលិក លក្ខណៈដល់សិស្សដើម្បី ឈានទៅប្រកួតប្រជែង ជាមួយកម្លាំងពលកម្ម នៃបណ្តាលប្រទេស ក្នុងតំបន់ ទាំងពេលបច្ចុប្បន្ន និងអនាគត និងបានថ្លែងអំណរគុណ ចំពោះភ្ញៀវកិត្តិយស អ្នកអាណា ព្យាបាលសិស្ស និងបណ្តាក្រុមហ៊ុនជា ដៃគូរដូចជា ក្រុមហ៊ុនធានារ៉ាប់រង FORTE,  សុខចេងបោះពុម្ព , ក្រុមហ៊ុន United Knowledge, អាហារបំប៉ន់ BLACKMORE, នំ I Chocolate, សួនកំសាន្ត ឌ្រីមលែន៍ និងឃីតស៊ីធី។ ដែលបានឆ្លៀតពេល ដ៏មមាញឹកមកចូលរួមក្នុងកម្មវិធី  ដែលញុំាងឱ្យអង្គពិធីមាន ភាពអធិកអធមក្រៃលែង។

គួររំលឹកថា សាលាអន្តរជាតិញូវយ៉ក ត្រូវបានបង្កើតឡើង តាំងពីខែកក្កដា ឆ្នាំ១៩៩៦ មានសាខាសរុបចំនួន ១៨នៅ ទូទាំងរាជធានី-ខេត្ត និងមានសិស្សានុសិស្ស ជិតពីរម៉ឺននាក់ ពីកម្រិតមត្តេយ្យសិក្សា ដល់មធ្យមសិក្សាទុតិយភូមិដោយ ប្រើប្រាស់កម្មវិធីសិក្សា ជាតិ និងអន្តរជាតិ រួមទាំងសេវា គាំទ្រផ្សេងៗ ដូចជា៖ ធានារ៉ាប់រងលើ គ្រោះថ្នាក់បុគ្គលិក សម្រាប់ សិស្សានុសិស្ស និងមានសកម្មភាពកម្មវិធី សិល្បៈ កីឡា អរិយធម៌ បំនិនជីវិត កម្រិតជាតិ និងអន្តរជាតិផងដែរ។


បញ្ចូលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]