អ៊ីរ៉ាក់៖ ទីលានបញ្ចុះសព ធំជាងគេ នៅលើពិភពលោក ស្ថិតនៅប្រទេសអ៊ីរ៉ាក់ ដែលមាន អាយុកាល ១,៤០០ឆ្នាំ មកដល់ពេលនេះ បានបញ្ចុះសព ប្រមាណ ៥លានសាកសព ដែលជាចំនួន ដ៏ច្រើនជាងគេបំផុត។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា ទីលានបញ្ចុះសព របស់អ៊ីរ៉ាក់ នៅពេលនេះ បានក្លាយទៅជា ទីបញ្ចុះសព ដ៏ធំបំផុត នៅលើពិភពលោកហើយ ព្រោះតែនៅទីនោះ បានបញ្ចុះសពចំនួន ៥លានសាកសព និងកំពុងតែកើន ឡើងជាលំដាប់ ខណៈប្រទេសនេះ ជួបប្រទះនូវ សង្គ្រាមយ៉ាងរ៉ាំរ៉ៃ។ ទីបញ្ចុះសព ដែលធំល្វឹងល្វើយ មើលដាច់កន្ទុយភ្នែកនេះ មានឈ្មោះថា Wadi Al-Salaam ត្រូវបានគេប្រែថា ជាជ្រលងនៃសន្តិភាព គឺជាទីបញ្ចុះសព តាំងពីសម័យបុរាណ របស់អ៊ីស្លាម ស្ថិតក្នុងទីក្រុង Shiite ដ៏ពិសិដ្ឋរបស់ Najaf។

ជាមួយគ្នានេះដែរ តំបន់នេះមាន ទីតាំងស្ថិតនៅជិត ទីសក្ការៈបូជា នៃវិហារអ៊ីស្លាម Ali ibn Abi Talib ដែលជាវិហារអ៊ីស្លាម ដំបូងគេបង្អស់ ដែលប្រជាជនស្ទើរ តែទាំងអស់នៅ ប្រទេសអ៊ីរ៉ាក់ ត្រូវបានកប់នៅទីនោះ។

យ៉ាងណាមិញ បើតាមការប៉ាន់ស្មាន ក្នុងមួយឆ្នាំៗ មានសាកសពប្រមាណ ជា៥សែនសាកសព ត្រូវបានកប់ជាបន្តបន្ទាប់ នៅក្នុងទីលានបញ្ចុះសព Wadi Al-Salaam នេះ ហើយដោយសារតែ ប្រទេសអ៊ីរ៉ាក់ កំពុងតែបន្ត សង្គ្រាមស៊ីវិល ដ៏ជូរចត់មួយនេះ ទើបធ្វើឲ្យចំនួនអ្នកស្លាប់ បានកើនឡើង ជាបន្តបន្ទាប់ លើសពីការ ប៉ាន់ស្មានទៅទៀត៕




ប្រភព៖ dailymail

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]