ពិភពលោក៖ មានវីដេអូជាច្រើន ត្រូវបានចេញផ្សាយ ពីដំណើរការជាក់ស្តែង ក្នុងការបញ្ជូន អាវុធមីស៊ីល ដែលបាញ់យន្តហោះ MH17 ត្រឡប់ទៅកាន់ ប្រទេសរុស្ស៊ីវិញ។

អាវុធមីស៊ីល ដែលបានបាញ់ទម្លាក់ យន្តហោះម៉ាឡេស៊ី MH17 ត្រូវបាននាំយក ទៅកាន់ព្រំដែន ប្រទេសរុស្ស៊ីវិញហើយ ដែលនេះគឺជាការអះអាង ជាផ្លូវការរបស់ អ៊ុយក្រែន ដែលវីដេអូនោះ បានបង្ហាញពី អាវុធមីស៊ីល ដែលគ្រាប់មីស៊ីលទាំង៤ បានបាញ់ចេញអស់ ដឹកយកទៅ ទីក្រុង Krasnodon ដែលជាព្រំប្រទល់ របស់ប្រទេសរុស្ស៊ីវិញ។ ហើយវីដេអូ ដែលបានបង្ហោះ នៅលើទំព័រហ្វេសប៊ុក របស់រដ្ឋមន្ត្រី ក្រសួងមហាផ្ទៃ អ៊ុយក្រែននេះដែរ មិនត្រូវបានគេ ធ្វើការផ្ទៀតផ្ទាត់ ដោយឯករាជ្យនោះទេ។

នៅលើវីដេអូ ដែលគេបានបង្ហោះនោះដែរ បានសរសេរថា “ឧក្រិដ្ឋជនបានព្យាយាម លាក់ដាននៃឧក្រិដ្ឋកម្ម ដ៏សាហាវយង់ឃ្នងនេះ ប៉ុន្តែមិនទទួលបាន ជោគជ័យនោះទេ ព្រោះអ៊ុយក្រែន បានប្រមូលអង្គហេតុ និងភស្តុតាង បានកាន់តែច្រើនឡើង ចំពោះករណី បាញ់យន្តហោះនេះ”។ ប៉ុន្តែរុស្ស៊ីបាននិយាយថា អ៊ុយក្រែនគឺជា អ្នកទទួលខុសត្រូវ បន្ទាប់ពីបរាជ័យ ក្នុងការដោះស្រាយជម្លោះ នៅភាគខាងកើត ខណៈពេលដែល អ្នកបំបែកនិយមរុស្ស៊ី បានបដិសេធ ពីការបាញ់ទម្លាក់ យន្តហោះនេះ។


ជាមួយគ្នានេះដែរ ពួកឧទ្ទាម បានអនុញ្ញាតឲ្យ ប្រមូលសាកសព ជនរងគ្រោះ ក្នុងករណីធ្លាក់ យន្តហោះ MH17 ចេញពីកន្លែងកើតហេតុ ដោយចក្រភពអង់គ្លេស បានចោទប្រកាន់ថា រុស្ស៊ីមិនបានជួយធ្វើអ្វី នៅក្នុងការស៊ើបអង្កេតនោះទេ។ លោក Philip Hammond បានធ្វើការព្រមាន ទៅលោក Vladimir Putin ប្រធានាធិបតីរុស្ស៊ីថា “ពិភពលោក កំពុងតែតាមដាន ថាតើរុស្ស៊ី នឹងមានដំណោះស្រាយ បែបណាចំពោះ ករណីបាញ់ទម្លាក់ យន្តហោះដែល សម្លាប់មនុស្ស អស់ជាច្រើនបែបនេះ”។

នៅក្នុងនោះដែរ រដ្ឋមន្ត្រីក្រសួង ការបរទេសថ្មី បានធ្វើការចោទប្រកាន់ថា ក្រុមឧទ្ទាមបះបោរ បានយកសាកសព ជនរងគ្រោះ ក្នុងករណីធ្លាក់ យន្តហោះរបស់ ក្រុមហ៊ុនអាកាសចរណ៍ ម៉ាឡាស៊ី ចំនួន៣៨នាក់ ចេញពីកន្លែងកើតហេតុ ដើម្បីព្យាយាមបំផ្លាញ ភស្តុតាង។ ការប្រមូលសាកសព ចេញដើម្បីបំផ្លាញភស្តុតាង របស់ពួកឧទ្ទាមរុស្ស៊ី បានធ្វើឡើងកាលពីថ្ងៃសុក្រ ប៉ុន្តែត្រូវបានគេបញ្ឈប់ ហើយពេលនេះ ការប្រមូលសាកសព ត្រូវបានធ្វើឡើង ជាផ្លូវការដោយ បុគ្គលិកក្រសូង សង្គ្រោះបន្ទាន់ របស់អ៊ុយក្រែនវិញ។

យ៉ាងណាមិញ ការស៊ើបអង្កេត និងប្រមូលសាកសពនេះ ត្រូវបានលោក Hammond និយាយថា “ពួកយើងមិនបានទទួល ការគាំទ្រ ឬ ជួយគ្រប់គ្រាន់ ពីប្រទេសរុស្ស៊ីនោះទេ ពួកយើងមិនបានឃើញ រុស្ស៊ីប្រើប្រាស់ ឥទ្ធិពលរបស់គេ លើពួកឧទ្ទាមផ្តាច់ខ្លួន ដែលមើលការខុស នៅតំបន់កើតហេតុ ដើម្បីបំពេញតម្រូវ ការរបស់ពួកគាត់ ក្នុងការធ្វើការ ស៊ើបអង្កេតនោះទេ”៕



តើរុស្ស៊ី អាចលាងជ្រះ ដៃប្រឡាក់ ឈាម ក្រោយការ បាញ់ធ្លាក់ យន្តហោះ MH17 ដែរទេ? (UPDATE)

អ្នកជំនាញ បានវិភាគ អំពី ជោគវាសនា របស់អាកាសចរណ៍ ម៉ាឡេស៊ី ខណៈជួបគ្រោះថ្នាក់ ២ដងផ្តួនៗ ក្នុងមួយឆ្នាំ!

ប្រភព៖ Sky & Sky | វីដេអូពី Telegraph

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]