បរទេស៖ មានប្រិយមិត្តជាច្រើន កំពុងតែប្រើប្រាស់ ទូរស័ព្ទសេរី Smartphone របស់ Samsung ចុះតើអ្នកទាំងអស់គ្នា មានដឹងពី លក្ខណៈពិសេសដែល បានបង្កប់នៅ ក្នុងនោះដែរទេ?

បើមិនទាន់ដឹង តោះមកតាមដាន ជាមួយខ្មែរឡូត ទាំងអស់គ្នា ថាតើលក្ខណៈពិសេស នោះគឺអ្វីខ្លះ ហើយវាមាន សារៈប្រយោជន៍យ៉ាង ណាខ្លះ៖

១.បង្កើនល្បឿន ទូរស័ព្ទរបស់អ្នក

ប្រសិនបើអ្នក ចង់អោយទូរស័ព្ទ ដំណើរការលឿន អ្នកអាចបិទ នៃដំណើរការ S Voice របស់ Samsung។ នៅពេលដែលអ្នក បិទរួចរាល់អស់ ហើយអ្នកនឹង អាចសង្កេតឃើញ ថាល្បឿននៅពេល ដែលចាកចេញពី កម្មវិធីណាមួយ មិនមាន ការពន្យាពេល ឬក៏យឺតយ៉ាវឡើយ។

២.ដំណើរការ កម្មវិធី២ផ្សេងគ្នា ក្នុងពេលតែមួយ

នេះគឺជាចំណុច ពិសេសរបស់ទូរស័ព្ទ ម៉ូដែល Samsung ព្រោះថាវាអាច អោយអ្នកប្រើប្រាស់ បើកដំណើរការកម្មវិធី បាន២ព្រមៗគ្នា នៅលើអេក្រង់។ លើសពីនេះទៀត អ្នកក៏អាចផ្លាស់ប្តូរ Content ពី Window មួយទៅ Window ផ្សេងមួយទៀតបាន។ ឧទាហរណ៍ ប្រសិនបើអ្នក ចង់ផ្ញើររូបថត តាមរយៈ Mail របស់អ្នកនោះ គ្រាន់តែបើក កម្មវិធី Gallery ចូលទៅ ស្វែងរករូបថត ដែលចង់ផ្ញើរ និងបើក Mail របស់អ្នក ហើយគ្រាន់តែអូស រូបថតនោះចូល ក្នុង Mail របស់អ្នកជា ការស្រេច នេះគឺជាវិធី មួយដែលហៅថា Multi Window ដែលមានភាព ងាយស្រួលនិង ពិសេស។

ដើម្បីដំណើរការ លក្ខណៈពិសេសនេះ បានយើងត្រូវ បើកនូវកម្មវិធី Multi Window នៅក្នុង Quick Settings Menu ជាមុនសិន។

៣.ផ្លាស់ប្តូរ Quick Settings Menu ទៅតាមតម្រូវ ការរបស់អ្នក

ចំណុចសំខាន់នៃ Quick Settings Menu របស់ Samsung គឺជួយសន្សំពេល ដោយអ្នកប្រើប្រាស់ អាចបើកកម្មវិធី ដែលពួកគេត្រូវការ ត្រឹមរយៈពេលខ្លី ប៉ុណ្ណោះ។ ដូច្នេះអ្នកអាច ជ្រើសរើសកម្មវិធី ទាំងឡាយណា ដែលសំខាន់ឬក៏ អ្នកត្រូវការប្រើ ជាប្រចាំចូល ទៅក្នុង Menu មួយនេះ ដូចជា Power Saving Mode, S Finder, Airplane Mode ជាដើម។

ដើម្បីធ្វើរបៀបនេះ អ្នកត្រូវយកដៃ អូសនៅលើអេក្រង់ ទូរស័ព្ទពីលើ ចុះក្រោមរួច ចុចទៅលើ ប៊ូតុង Grid ដែលនៅខាងលើ ផ្នែកខាងស្តាំ បន្ទាប់មកអ្នកចុច ទៅលើបូ៊តុង Edit (មានសញ្ញាខ្មៅដៃ) នៅទីនោះអ្នកអាច ជ្រើសរើសយកកម្មវិធី ទាំងឡាយណា ដែលអ្នកចង់បាន មកដាក់ក្នុង Quick Settings Menu។

៤.រក្សាពន្លឺ ប៊ូតុងដែល នៅខាងក្រោម


អ្នកប្រើប្រាស់ទូរស័ព្ទ Samsung ភាគច្រើនមិនចង់ អោយពន្លឺនៃ ប៊ូតុងដែល នៅខាងក្រោម អេក្រង់ឆាប់ រលត់ពេកទេ។ ដូច្នេះអ្នកអាច ចូលទៅកាន់ Settings ចុចយកពាក្យ Display នឹងអូសចុះក្រោម ហើយជ្រើសរើស យកពាក្យ Touch Key light Duration និងចុចយក Always On ជាការស្រេច។

៥.ថតរូបដោយ ប្រើប្រាស់កម្មវិធី Voice Control

នេះគឺជាចំណុច ពិសេសមួយសម្រាប់ ទូរស័ព្ទប្រភេទ Samsung ចំពោះអ្នកដែល ចូលចិត្តថតរូប ប្រសិនបើអ្នក ចង់ថតរូប Selfies ឬក៏មិនចង់ អោយទិដ្ឋភាព នៃការចាប់ របស់កាមេរ៉ា មានភាពញ័ររង្គើនោះ អ្នកអាចប្រើប្រាស់ កម្មវិធី Voice Control នេះបានដោយ គ្រាន់តែជាការ បញ្ជាដោយសម្លេងធម្មតា ដូចជាពាក្យ Smile, Cheese, Capture ឬក៏ Shoot ដើម្បីអោយ ទូរស័ព្ទថតរូប ដោយខ្លួនឯង និងនិយាយថា Record Video សម្រាប់ការថត ជាវីដេអូ។ លើសពីនេះទៀត កម្មវិធីនេះ អាចប្រើប្រាស់បាន ទាំងកាមេរ៉ា មុខនិងក្រោយ របស់ទូរស័ព្ទ។

ដើម្បីដំណើរការ Voice Control សម្រាប់កាមេរ៉ា យើងត្រូវចូល ទៅកាន់កម្មវិធី របស់កាមេរ៉ា និងចុចយកពាក្យ Settings. រួចស្វែងរកពាក្យ Voice Control Option ហើយជ្រើសរើសពាក្យ Turn On ជាការស្រេច។

គួរបញ្ជាក់ផងដែរថា លក្ខណៈពិសេសទាំងនេះ សុទ្ធតែត្រូវ បានបង្កប់នៅ ក្នុងសេរីទូរស័ព្ទ របស់ Samsung ជាច្រើនប្រភេទដូចជា Galaxy S4 និង S5, Galaxy Mega ឬក៏ Mega mini រួមនិង Galaxy Note 3 ផងដែរ៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?

ប្រភព៖ យ៉ាហ៊ូ

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]