ចិន ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា លុយចំនួន ១៣,០០០ ដុល្លារអាមេរិក ដែល បុរសម្នាក់ បានសន្សំជាច្រើនឆ្នាំ ត្រូវសត្វកណ្តៀរស៊ី ពីព្រោះតែគាត់ បានទុកវា នៅក្នុងផ្ទះឈើ សំរាប់ដាក់ឥវ៉ាន់។

បុរសម្នាក់នេះ ឈ្មោះ Cheng អាយុ ៦១ ឆ្នាំ មានមុខរបរជា អ្នកនេសាទត្រី នៅក្នុងស្រុក Sanshui ទីក្រុង Foshan បានដាក់ប្រាក់សន្សំ ដែលគាត់ ខិតខំប្រឹងប្រែង រកមកជាច្រើនឆ្នាំ ចំនួន ១៣,០០០ ដុល្លារអាមេរិក នៅក្នុងផ្ទះឈើ សំរាប់ដាក់ឥវ៉ាន់ជិតស្រះមួយ ជំនួសឲ្យការទុកវា នៅធនាគារ។

ប៉ុន្តែអ្វី ដែលគួរឲ្យភ្ញាក់ផ្អើលនោះ នៅពីរបីខែក្រោយមក លោក Cheng បានភ័យស្លន់ស្លោរ បន្ទាប់ពីបានឃើញថា កាបូបដាក់លុយ របស់គាត់ ពេញសុទ្ធតែសត្វកណ្តៀរ ហើយ លុយចំនួនពាក់កណ្តាលនៃ លុយទាំងអស់ បានក្លាយជាក្រដាសសំរាម ពីព្រោះតែកណ្តៀរស៊ី ឡើងខ្ទេច មើលមិនយល់ឡើយ។

មិនដឹងធ្វើយ៉ាងណា លោកក៏បានសុំជំនួយ ពីប៉ូលីស ហើយលោក និងក្រុមមន្រ្តីប៉ូលីស បានព្យាយាម ត-លុយ ដែលដាច់នោះ ឲ្យភ្ជាប់គ្នាវិញ ប៉ុន្តែគួរឲ្យសោកស្តាយ ពូកគេមិនអាចដាក់វា ឲ្យដូចរូបរាងដើមបានឡើយ ដោយសារតែ លុយបានដាច់រហែក និងថែមទាំង សើមទៀតផង ពីព្រោះ ផ្ទះឈើដែល ដាក់លុយនោះ នៅជិតស្រះ។

ក្រោយមក ប៉ូលីសក៏បាននាំលោក ទៅធនាគាជាតិចិន ដើម្បីធ្វើការផ្លាស់ប្តូរលុយ ប៉ុន្តែដោយសារតែ លុយទាំងនោះ ដាច់រហែកខ្លាំងពេក ដោយសត្វកណ្តៀរស៊ី ខាងធនាគារ ក៏បាន ដូរលុយឲ្យគាត់បានតែ ៦,៥០០ ដុល្លារប៉ុណ្ណោះ។

ខាងធនាគារ បានឲ្យដឹងថា ករណីស្រដៀងគ្នានេះ ក៏ធ្លាប់កើតឡើងពីមុនមកដែរ ហើយ ពលរដ្ឋគ្រប់គ្នា គួរតែផ្លាស់ប្តូរឥរិយាបថ នៃការទុកលុយ ដែលមានចំនួនច្រើន ទៅដាក់ក្នុងធនាគារ ដើម្បីជៀសវាងនូវបញ្ហាផ្សេងៗ ដូចជា កណ្តៀរស៊ី និង ចោរលួចជាដើម៕


លុយដែលត្រូវ កណ្តៀរស៊ី

 

ប្រភព ៖ Shanghiist 

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]