ភ្នំពេញ៖ ក្រុមហ៊ុន iOne ដែលជាក្រុមហ៊ុនធំមាន សិទ្ធិនាំចូលផ្តាច់មុខនូវផលិតផល Apple មកកាន់ ទីផ្សារ នៃព្រះរាជាណាចក្រ កម្ពុជានា ពេលបច្ចុប្បន្ន បានក្លាយទៅជាក្រុមហ៊ុន ដែលទទួលសិទ្ធិ ស្របច្បាប់ ពីក្រុមហ៊ុន Apple នៅក្នុង ការនាំចូល ទូរស័ព្ទទំនើបម៉ាក iPhone ជាផ្លូវការហើយ។ នេះគឺព័តមានដ៏សំខាន់ និងគួរឲ្យមានមោទនះភាពបំផុតសំរាប់ ប្រជាជនកម្ពុជាទាំងអស់ ដែលនឹក ស្មានមិនដល់ថា ក្រុមហ៊ុនយក្ស ដ៏ធំមួយនេះ អាចនឹងមានវត្តមាន តំណាងរបស់ ខ្លួននៅក្នុង ប្រទេសកម្ពុជា របស់យើង។ ការសម្ភោធ ជាផ្លូវការ នឹងប្រព្រឹត្តទៅ នៅថ្ងៃទី18 ខែកក្កដា ឆ្នាំ ២០១៤ ខាងមុខនេះ នៅ ហាង iOne កាណាឌីយ៉ា ជាន់ផ្ទាល់ដី អគារពាណិជ្ជកម្ម កាណាឌីយ៉ា មហាវិថី ព្រះមុនីវង្ស កែងផ្លូវក្រមួនស។

អតិថិជនទាំងអស់អាចចូលរួមរីករាយ ជាមួយកម្មវិធីជាច្រើនដូចជា ការទទួលបានថ្មសាក សំរាប់ iPhone ចំនួន 60  រង្វាន់ សំរាប់អតិថិជន 60 នាក់ដំបូង។ អតិថិជន គ្រាន់តែបង្ហាញ ទូរសព្ទ័ iPhone, iPad, iPod តែប៉ុណ្ណោះ។ អ្វីដែលរឹត តែពិសេស ទៅទៀតនោះ អតិថិជនអាច ឈ្នះរង្វាន់ កាសស្តាប់ ភ្លេងម៉ាក B&O ដែលមានតំលៃ $159 ចំនួន 2រង្វាន់ បន្ថែមទៀត សំរាប់អ្នកដែល ថតរូបបាន ឡូយ ប្រកបដោយ ភាពចៃ្ន ប្រឌិតបាន ស្អាតជាងគេ ជាមួយ iPhone ។ សូមចូលរួមទាំងអស់គ្នា ដេម្បីអោយកម្មវិធី នេះកាន់តែ សប្បាយរីករាយ។

សូមបញ្ជាក់ថាក្រុមហ៊ុន iOne គឺជាក្រុមហ៊ុនដ៏ធំមួយ តែមួយគត់ នៅក្នុង ទីផ្សារបចេ្ចកវិទ្យារបស់ ព្រះរាជាណាចក្រកម្ពុជា ដែលមានបទពិសោធន៍ ជោគជ័យជាច្រើនឆ្នាំមក ហើយជាមួយនឹងការនាំចូល និងចែកចាយផលិតផល Apple ជាច្រើនប្រភេទ រួមមានដូចជា ឧបករណ៍ iPad ឧបករណ៍ចាក់ភ្លេង iPod ម៉ាស៊ីនកុំព្យូទ័រយួរដៃ និងលើតុម៉ាក Apple ក៏ដូចជា Accessories មួយចំនួនទៀត។ ហើយថែមទាំងមាន មជ្ឈមណ្ឌលសេវាកម្ម សំរាប់បំរើជូនអតិថិជន ដែលផ្តល់សិទ្ធិពីក្រុមហ៊ុន Apple ទៀតផង។ 

នេះគឺជាការបើកនូវទំព័រ សករាជថ្មីមួយទៀត សំរាប់អ្នកប្រើប្រាស់ទូរស័ព្ទ ទំនើបនៅក្នុងប្រទេស កម្ពុជាគ្រប់ៗគ្នា ពីព្រោះថា ពួកគាត់នឹងលែងមានការព្រួយ បារម្មណ៍អំពីផលលំបាកនានា ដែលបានកើតមានឡើង នាពេលកន្លងមកចំពោះ ការប្រើប្រាស់ ទូរស័ព្ទ iPhone របស់ពួកគាត់។ ក្រុមហ៊ុន iOne នឹងខិតខំធ្វើយ៉ាងណាស្វែង រកនូវផលិតផលថ្មីៗ និងបច្ចេកវិទ្យាទំនើបៗ ក៏ដូចជាដំណោះ ស្រាយល្អឥតខ្ចោះ ដើម្បីធ្វើឲ្យអតិថិជន ទាំងអស់មានភាព ងាយស្រួល និងមានភាពជឿជាក់កាន់ តែខ្លាំងថែមទៀតក្នុងការប្រើប្រាស់ផលិតផល Apple ជាពិសេសនោះ គឺទូរស័ព្ទ iPhone ដែលកំពុងតែមាន វត្តមានជាផ្លូវការនៅពេលនេះ។ 

បច្ចុប្បន្ននេះក្រុមហ៊ុន iOne មានចំនួន 6 សាខានៅទូទាំងព្រះរាជា ណាចក្រកម្ពុជា ដែលសាខាទីមួយ iOne Canadia មានអាស័យដ្ឋានស្ថិតនៅជាន់ ផ្ទាល់ដីអគារពាណិជ្ជកម្ម កាណាឌីយ៉ា មហាវិថីព្រះមុនីវង្ស កែងផ្លូវក្រមួនស ទូរស័ព្ទលេខ 023 99 88 89, សាខាទីពីរ iOne Sovanna មានទីតាំងស្ថិតនៅជាន់ផ្ទាល់ ដីផ្សារទំនើបសុវណ្ណា លេខទូរស័ព្ទ 023 99 31 81, សាខាទីបី iOne Ratana មានទីតាំងស្ថិត នៅជាន់ ផ្ទាល់ដីផ្សារទំនើបរតនាផ្លាហ្សា តាមបណ្តោយមហា វិថីសហព័ន្ធរូស្ស៊ី លេខទូរស័ព្ទ 023 88 31 01 សាខាទីបួន iOne Monivong មានអាស័យដ្ឋានស្ថិត នៅអគារលេខ 463 មហាវិថីព្រះមុនីវង្ស ខាងត្បូងអតីតក្រសួង ទេសចរណ៍ ទូរស័ព្ទលេខ 023 22 22 40, និងសាខាទីប្រាំ iOne Siem Reap មានអាស័យដ្ឋានស្ថិត នៅផ្សារទំនើប Lucky Mall ជាន់ទី 2 ផ្លូវស៊ីវត្ថា មណ្ឌល 2 សង្កាត់ស្វាយដង្គុំ ខេត្តសៀមរាប ទូរស័ព្ទលេខ 063 76 10 19 ហើយនិង iOne Service Center ថ្មីនេះគឺមានទីតាំង ស្ថិតនៅជាន់ទី 2 អគារលេខ 25 តាមបណ្តាយមហា វិថីម៉ៅសេទុងជាប់នឹង ស្ថានអគ្គរដ្ឋទូតឡាវ ទូរស័ព្ទលេខ 023 99 75 75៕

បញ្ចួលអត្ថបទ ដោយម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]