ពិភពលោក៖ យោងតាមប្រភពព័ត៌មាន បរទេសមួយ លើកឡើងថា  អ្នកវិទ្យាសាស្រ្ត របស់ NASA បាននិយាយអំពី មនុស្សលោក លើភពផែនដី មិនឯកានោះទេ ហើយNASA បានប៉ាន់ស្មាន អំពីការស្វែងរកឃើញនូវ វត្តមាន មនុស្សភពផ្កាយ Alien ដែលរស់នៅ ជិតភពផែនដី ក្នុងរយៈពេល ២០ឆ្នាំ ខាងមុខនេះទៀត។

បើតាមភ្នាក់ងារអវកាសអាមេរិក បាននិយាយថា យើងអាច ប៉ាន់ស្មាន ជីវិតមនុស្សភពផ្កាយ ដែលនឹងរកឃើញនៅភពផ្សេង នា ២០ឆ្នាំខាងមុខ នេះ ដែលពួកគេ អាចនឹងរស់នៅ ក្រៅប្រព័ន្ធព្រះអាទិត្យ។ លើសពីនេះទៅទៀតនោះ សាស្រ្តាចារ្យផ្នែកវិទ្យាសាស្រ្តអាមេរិកថា នៅថ្ងៃអនាគត មនុស្សនឹង អាចកំណត់ថា ភពណាមួយមាន ជីវិតផ្សេងរស់ នៅដូចភពផែនដីនៅជាក់មិនខាន។

យ៉ាងណាមិញបើតាម លោក Charles Bolden ជាអតីតអ្នកគ្រប់គ្រងរដ្ឋបាលនៅ NASA បាននិយាយបន្ថែមថា គាត់អាចសន្និដ្ឋានថា ភាគច្រើន បុគ្គលិកនៅ NASA គឺនិយាយថា វាមិនអាចទៅរួចទេដែល ចក្រវាឡដ៏ធំធេង ហើយមានតែភពផែនដីដែល មានជីវិតរស់នៅ នោះ។ វាអាចនឹង មានជីវិត រស់នៅភពផ្សេង ផងដែរ។  លើសពីនេះទៀត ចាប់តាំងពីឆ្នាំ ២០០៩ មក កែវយឺត kepler របស់ NASA បានស្វែង រកឃើញភព រាប់ លាន ក្នុង ចក្រវាឡ ហើយកែវយឺត kepler នេះ គឺបានរកឃើញភពដំបូងដែលមានទំហំប៉ុនផែនដី ក្នុងប្រព័ន្ធផ្កាយ “Habitale Zone” នៅ ក្រៅ ពីប្រព័ន្ធព្រះអាទិត្យ ហើយ តំបន់ខ្លះលើភពនោះ អាចមានសារធាតុរាវដូចជា ទឹក ផងទៀត។

គួរបញ្ជាក់ផងដែរបើតាមប្រភពដដែលថា NASA បច្ចុប្បន្នកំពុងសង្ឃឹមថានឹង ដាក់ឲ្យប្រតិបត្តិការនូវ ផ្កាយរណបធ្វើការត្រួតពិនិត្យនូវភព នៅក្រៅ ប្រព័ន្ធព្រះអាទិត្យ (Tess) នៅក្នុងឆ្នាំ ២០១៧ និង កម្មវិធីកែវយឺតមើលអវកាស the James Webb ក្នុងឆ្នាំ ២០១៨ ហើយនិង កម្មវិធី ត្រួត ពិនិត្យនូវផ្ទៃធំធេង និង ភពផ្សេងទៀត ក្នុងប្រព័ន្ធព្រះអាទិត្យ។ តាមរយៈផែនការប្រតិបត្តិទាំងបីនេះ អ្នកវិទ្យាសាស្រ្ត NASA ថានឹង មានលទ្ធភាពអាច រុករកឃើញនូវ  វត្តមាននៃ ជីវិតរបស់មនុស្សភពផ្កាយ Alien នៅពេលខាងមុខកាន់ តែច្បាស់ជាង ពេលនេះទៀត ៕ 


រូបភាពៈ តំណាងមនុស្សភពផ្កាយ Alien 



រូបភាពៈ លោក Charles Boldenបុគ្គលិក NASA និង កែវយឺតមើលអវកាស the James Webb


ប្រភព ៖ Dailymail

ដោយ ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]