ស៊ីបេរី៖ បេសកកម្ម បន្ទាន់មួយ ត្រូវបានធ្វើឡើង ភ្លាមៗដើម្បីទៅ ធ្វើការស៊ើបអង្កេត មើលរណ្តៅយក្សមួយ ដែលត្រូវបានគេ ប្រទះឃើញនា ពេលថ្មីៗនេះ។

យោងតាមរូបថត ដែលថតពី លើអាកាសយើង នឹងឃើញរណ្តៅយក្ស ដ៏អាថ៌កំបាំងមួយ ដែលស្ថិតនៅ ក្នុងតំបន់ Yamal ភាគខាងត្បូង នៃប្រទេសស៊ីបេរី ហើយវាក៏ជា តំបន់មួយដែល ជាប្រភពសម្រាប់ រុករកហ្គាសដ៏ ធំមួយក្នុង ពិភពលោកផងដែរ។

អ្នកជំនាញបាន និយាយថាវាអាច មានជម្រៅរហូត ដល់ទៅ៨០ម៉ែត្រ និងត្រូវបាន គេអោយឈ្មោះថា ទីបញ្ចប់នៃ ភពផែនដី។ ចំណែកឯក្រុម អ្នកវិទ្យាសាស្រ្តមិនទាន់ អាចកំណត់បាននូវ មូលហេតុពិតប្រាកដ ដែលធ្វើអោយ មានរណ្តៅដ៏ ធំមួយនេះបានឡើយ។

យ៉ាងណាមិញ យោងតាមការ សន្និដ្ឋានជំហានដំបូង អំពីរណ្តៅនេះ បានសំដៅទៅលើ ការចុះចតនៃ យានអាវកាស UFO។ ប៉ុន្តែសម្រាប់អ្នក ជំនាញជនជាតិ រុស្ស៊ីវិញ បាននិយាយថា វាអាចបណ្តាលមកពី កំដៅផែនដីឡើង កាន់តែខ្លាំង ដូច្នេះហ្គាសដែល នៅខាងក្រោមនេះ អាចផ្ទុះចេញមក បន្សល់ជារណ្តៅ ដ៏ធំបែបនេះ តែម្តងទៅ។

ចំណែកឯ គោលគំនិតផ្សេងទៀត បានបញ្ជាក់ថា រណ្តៅនេះអាច បណ្តាលមកពី អាចម៍ផ្កាយធ្លាក់ ចំនៅកន្លែងនោះ តែម្តង។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នកវិទ្យាសាស្រ្ត បានប្រមូលយក ដី, ខ្យល់, និងទឹកនៅ កន្លែងនោះយក ទៅវិភាគដើម្បី ស្វែងរកការពិត។

ការពិសោធន៍ស្វែងរក មូលហេតុនេះ អាចនឹងមាន ការចូលរួមពី សំណាក់ក្រុម អ្នកជំនាញជាច្រើនផងដែរ។ យើងនឹងរង់ចាំ មើលថាតើ អ្នកវិទ្យាសាស្រ្ត ពិតជាអាច រកឃើញពី មូលហេតុដែលធ្វើ អោយមានរណ្តៅយក្ស ដែលពិភពលោកមិន ធ្លាប់ជួបប្រទះ ដែរឬយ៉ាងណា៕

តើប្រិយមិត្តយល់ យ៉ាងណាដែរ?







ប្រភព៖ ដេលីម៉េល

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]