បរទេស៖ អ្នកវិភាគជាន់ខ្ពស់ មួយរូបបាន អះអាងថា ក្រុមហ៊ុន Apple នឹងអាចពន្យា ការចេញលក់នូវ ទូរស័ព្ទម៉ូដែល ថ្មីនិងធំ ជាងមុន របស់ខ្លួននោះគឺ iPhone 6 រហូតដល់ ឆ្នាំ២០១៥ ឬក៏ពេលណា មួយផ្សេងទៀត ដែលសមរម្យ បន្ទាប់ពីមាន បញ្ហាផ្នែកផលិត យ៉ាងធ្ងន់ធ្ងរមួយ។

យោងតាមរបាយការណ៍ ដែលបានមកពី MacRumors និង AppleInsider បានដកស្រង់ សម្តីរបស់លោក Ming-Chi Kuo អ្នកវិភាគនៃ ក្រុមហ៊ុន KGI Securities ដោយគាត់ បានអះអាងថា ខ្លួនគាត់មានការ ជឿជាក់ចំពោះបញ្ហាដែល ក្រុមហ៊ុន Apple កំពុងតែជួប ប្រទះនេះនឹងអាច ប៉ះពាល់ទៅដល់ ថ្ងៃប្រកាសចេញលក់ នៃទូរស័ព្ទម៉ូដែលថ្មី iPhone 6 ដែលមានទំហំ ៥.៥អ៊ីញ ដែលអាចធ្វើអោយ មានការពន្យាពេល ដ៏វែងមួយ។

ក្នុងនោះលោក Kuo ក៏បានបញ្ជាក់ ដែរថា “ទូរស័ព្ទ iPhone 6 ទំហំ៥.៥អ៊ីញ អាចនឹងមិនមាន ការចេញលក់ នៅចុងឆ្នាំ២០១៤ នេះឡើយ ឬក៏អាចចេញលក់ នៅក្រោយខែតុលា តែចំនួននៃ ការដាក់លក់ នោះមានកំណត់”។

ហើយអ្វីដែលមាន ការនិយាយជាច្រើន ជុំវិញបញ្ហាដែលមាន អំឡុងពេលនៃ ការផលិតទូរស័ព្ទ iPhone 6 នេះគឺពាក់ព័ន្ធ ទៅនឹងកញ្ចក់អេក្រង់ និងសំបក លោហធាតុរបស់វា។

យ៉ាងណាមិញ យើងនឹងរង់ ចាំមើលថាតើ ក្រុមហ៊ុន Apple អាចកំណត់ចេញលក់ iPhone 6 តាមការដែល បានគ្រោងទុក ថានៅចុងខែ កញ្ញានេះឬ ក៏អត់?

តើប្រិយមិត្តយល់ យ៉ាងណាដែរ?



ប្រភព៖ ស៊ីណេត

ដោយ៖ Xeno

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]