ព័ត៌មានរសើប អំពី ឧទ្ធម្ភាគចក្រ យោធាមួយគ្រឿង បានធ្លាក់ផ្ទុះឆេះនៅក្នុងទឹករណ្តៅដី ស្ថិតក្នុងសង្កាត់ ព្រៃស ខណ្ឌដង្កោ កាលពី វេលាម៉ោង ៩និង២៥នាទីព្រឹក ថ្ងៃទី១៤ កក្កដា បណ្តាលឱ្យអ្នកជិះនៅក្នុងនោះ៦នាក់ ស្លាប់៥នាក់ និងរបួសម្នាក់ ខណៈកំពុងហាត់ហ្វឹក ហ្វឺន  បានធ្វើឲ្យមានការចាប់អារម្មណ៍ពីមហាជន គ្រប់គ្នាចង់តាមដានរឿងហេតុនេះ ។តាមប្រភពព័ត៌មានបញ្ជាក់ថា  ឧទ្ធម្ភាគចក្រ នេះគឺម៉ាក Z-9 ធ្វើនៅប្រទេសចិន។ ចង់ស្គាល់ច្បាស់ពីឧទ្ធម្ភាគចក្រ  Z-9  នេះដែរទេ? ចឹងសូមប្រិយមិត្ត មកស្គាល់ឧទ្ធម្ភាគចក្រ  Z-9 ខាងក្រោមនេះ ៖ 

ឧទ្ធម្ភាគចក្រ Z-9 នេះមានឈ្មោះផ្លូវការថា Harbin Z-9 (Harbin ជាភាសាចិនថា ត្រីផ្សោតដូហាំ្វង) វាជាឧទ្ធម្ភាគចក្រ បម្រើឲ្យ វិស័យយោធាចិន ។ ឧទ្ធម្ភាគចក្រ Z-9 នេះគឺទទួលអាជ្ញាប័ណ្ណធ្វើរូបរាងចំលងពី ឧទ្ធម្ភាគចក្រ បារាំង Eurocopter AS365 Dauphin ហើយវាត្រូវបាន ផលិត ឡើងដោយ ក្រុមហ៊ុនផលិតយន្តហោះ Harbin របស់ប្រទេសចិន។

ចំពោះ ឧទ្ធម្ភាគចក្រ Harbin Z-9 ត្រូវបានផលិតឡើង និងបានហោះហើរជាលើកដំបូង នៅឆ្នាំ ១៩៨១។ ឧទ្ធម្ភាគចក្រ Harbin Z-9 នេះ ត្រូវបានគេប្រើ នៅក្នុង ប្រទេសមួយចំនួន ដូចជា ប្រទេសកម្ពុជា ចិន ហ្គាណា ប៉ូឡាវី កេនយ៉ា  ឡាវ ម៉ាលី  ប៉ាគីស្ថាន  វីនុយសុយឡា ហ្សំបៀ បូលីវី ណាមីបៀ មេនរីតានៀ។

+ចំពោះលក្ខណៈទូទៅរបស់ ឧទ្ធម្ភាគចក្រHarbin Z-9 គឺ៖

- អាចផ្ទុក មនុស្សចំនួន ៩នាក់ ដែលរួមទាំងអ្នក បើកបញ្ជាម្នាក់ ឬស្មើនឹងទម្ងន់ផ្ទុក ១,៩០០ គីឡូក្រាម ។

- មាន ប្រវែង ១១.៤៤ ម៉ែត្រ និង កម្ពស់ ៤.០១ ម៉ែត្រ

- ទម្ងន់ឧទ្ធម្ភាគចក្រ Z-9 គ្មានផ្ទុកអ្វី គឺ ២,០៥០ គីឡូក្រាម

- ទម្ងន់អតិបរមាក្នុងការហោះហើរ  ៤,១០០ គីឡូក្រាម

-  វិមាត្រគ្រឿងស្លាបចក្រវិលរបស់ ឧទ្ធម្ភាគចក្រ Z-9  ១១.៩៣ ម៉ែត្រ

+ចំពោះសមត្ថភាពហើរហោះរបស់ ឧទ្ធម្ភាគចក្រ Z-9 គឺ ៖

- ល្បឿន អតិបរមា ៣០៥គីឡូម៉ែត្រក្នុងមួយម៉ោង

- ល្បឿនមធ្យមបើកធម្មតា ២០៦ គីឡូម៉ែត្រក្នុងម៉ោង

-  អាចធ្វើដំណើរ បានចម្ងាយ ១,០០០ គីឡូម៉ែត្រ និងប្រើធុងសំាំងជំនួយ ខាងក្នុង

-  អាចធ្វើដំណើរជាមធ្យមបាន រយៈពេល ៥ ម៉ោង

+ចំពោះគ្រឿងសព្វាវុធយោធា គឺមាន កាំភ្លើងកានុងពីរ ទំហំ ២០សង់ទីម៉ែត្រ, រ៉ុកកែត , កាំភ្លើងមានមុខគ្រាប់ច្រើន ,  ET52 torpedo, HJ-8  និង TY-90  មីស៊ីលអាចបាញ់ប្រឆាំងមីស៊ីល ផ្សេងផងដែរ៕ 

មកទស្សនារូបភាពនៃ ឧទ្ធម្ភាគចក្រHarbin Z-9 ខាងក្រោមនេះ ៖ 





ប្រភព៖ wikipedia

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]