អង់គ្លេស ៖ តាមប្រភពសារព័ត៌មាន បានឲ្យដឹងថា មិត្តភក្តិមួយក្រុម ដែលធ្វើដំនើរកំសាន្ត ទៅសមុទ្រ ក្នុងប្រទសអង់គ្លេស បានប្រទះឃើញ ត្រីសមុទ្រធូណា មួយក្បាល មានតម្លៃជាង ១.៧ លានដុល្លារអាមេរិក ប៉ុន្តែអ្វីដែលគួរ ឲ្យខកចិត្តនោះ គឺពួកគេ មិនត្រូវបានអនុញ្ញាត ឲ្យលក់ ត្រីធូណានោះទេ។

យុវជនមួយក្រុមនេះ រួមមាន Sarah Little អាយុ ២២ ឆ្នាំ ,Laura Pickervance អាយុ ២៣ ឆ្នាំ, Hannah Ford  អាយុ ២៤ ឆ្នាំ,  Shauna Creamer និង Charlotte Chambers អាយុ ២៤ ឆ្នាំ បានរកឃើញ ត្រីសមុទ្រធូណា មួយក្បាលនេះ នៅពេលដែលពូកគេ បានទៅសំរាក លំហែកាយ ថ្ងៃចុងសបា្តហ៍ នៅឆ្នេរសមុទ្រ Kingsand ប្រទេសអង់គ្លេស។

ត្រីធូណាដ៏ធំនេះ ត្រូវបានវាយតម្លៃ ដោយអ្នកជំនាញថា អាចមានតម្លៃទៅដល់ ១.៧ លានដុល្លារអាមេរិក ឯណោះ ដោយសារតែទំហំ ដ៏ធំរបស់វា មានប្រវែង ២.១៧ ម៉ែត្រ និង ទម្ងន់ ១៣៦ គីឡូក្រាម។

កញ្ញា Little ជាអ្នករកឃើញ ត្រីធូណា បានឲ្យដឹងថា នាង និង មិត្តភក្តិ បានអូសត្រីនេះ មកឆ្នេរសមុទ្រ ហើយនៅពេលនោះ មានមនុស្សជាច្រើន ចោមរោមមើលត្រី ដែលពូកគេបានរកឃើញ។ នាងបានឲ្យដឹងទៀតថា មុនដំបូង នាងនិង មិត្តភក្តិ បម្រុងនឹងលើកត្រីធូណា មកដាក់លើឆ្នេរ ប៉ុន្តែដោយសារតែ វាមានទម្ងន់ធ្ងន់ពេក ទើបមានបុរសបួននាក់ទៀត បានចូលមកជួយលើក នៅតែលើកមិនរួច។ នៅទីបំផុត នាង និង ពួកគេ បានសហការគ្នា លើកយកត្រី មួយក្បាលនោះ មកលើច្រាំង ទាល់តែបានសំរេច។

ប៉ុន្តែអ្វីដែលគួរឲ្យ ខកចិត្តនោះ ពួកគេមិនត្រូវបានអនុញ្ញាត ឲ្យលក់ត្រី ដែលបានរកឃើញនេះឡើយ ព្រោះតែខុសច្បាប់ របស់ប្រទេសអង់គ្លេស។ ចំនែកឯ ត្រីធូណានេះវិញ ត្រូវអជ្ញាធរ អង្គការគ្រប់គ្រងធនធានសមុទ្រ យកទៅរក្សាទុក ដើម្បីឲ្យក្រុមអ្នកវិទ្យសាស្រ្ត ធ្វើការសិក្សា៕

អ្នកដែលរកឃើញត្រីធូណានេះ

ប្រភព ៖ មេត្រូ

ដោយ ៖ ណា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]