ភ្នំពេញ៖ កាលពីវេលាម៉ោង ៩និង២៥នាទីព្រឹក ថ្ងៃទី១៤ កក្កដា មានឧទ្ធម្ភាគចក្រ យោធាមួយគ្រឿង បានធ្លាក់ផ្ទុះឆេះនៅក្នុងទឹករណ្តៅដី ស្ថិតក្នុងសង្កាត់ ព្រៃស ខណ្ឌដង្កោ ដែលបណ្តាលឱ្យអ្នកជិះនៅក្នុងនោះ ៦នាក់ ស្លាប់៥នាក់ និងរបួសម្នាក់ ខណៈកំពុងហាត់ហ្វឹកហ្វឺន។

ប្រភពព័ត៌មានឱ្យ ដឹងទៀតថា ឧទ្ធម្ភាគចក្រយោធា ដែលធ្លាក់នេះ ម៉ាកZ9 ផលិតនៅប្រទេសចិន ។

មកដល់វេលាម៉ោង ១០និង៤៥នាទី លោកញឹម វណ្ណដា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី ១អាជ្ញាធរជាតិ គ្រប់គ្រងគ្រោះ មហន្តរាយ បានបញ្ជាកម្លាំងបញ្ជូនអូរប័រ ដើម្បីទៅជួយស ង្គ្រោះក្នុង ហេតុការណ៍ធ្លាក់ឧទ្ធម្ភាគចក្រ។

ជាមួយគ្នានោះ រូបភាពជនរងគ្រោះម្នាក់ ដែលរងរបួសធ្ងន់ មិនទាន់បានបាត់បង់ជីវិតនោះ ក៏ត្រូវបាន អ្នកនៅត្រង់ម្ដុំកន្លែងនោះ នាំគ្នាចូលជួយ និងចោមរោមមើលផងដែរ។ 

ទស្សនាវីដេអូ ដែលដកស្រង់ពី ហ្វេសប៊ុក៖

គួរបញ្ជាក់ថា មូលហេតុពិតប្រាកដ ដែលបណ្ដាលឲ្យមានគ្រោះ ថ្នាក់នេះ មិនទាន់ត្រូវបាន បញ្ជាក់នោះទេ ទាំងនេះគឺជាសម្ដីផ្ទាល់របស់ លោកមេបញ្ជាការរង កងទ័ពជើងអាកាស ដែលត្រូវបាន អ្នកកាសែតចោទ ជាសួរសំនួរ និង ចំពោះព័ត៌មាន នេះផ្ទាល់ មិនត្រឹមតែមានអ្នកកាសែត ក្នុងស្រុកនោះទេ ដែលក្នុងនោះ គេក៏សង្កេតឃើញ មានអ្នកកាសែត បរទេសផងដែរ។

ទស្សនាវីដេអូ ដែលដកស្រង់ពី ហ្វេសប៊ុក៖

ទស្សនាវីដេអូ ដកស្រង់ពីហ្វេកប៊ុក ដែលបង្ហាញពីអ៊ំស្រីម្នាក់ បានឃើញហេតុការណ៍នេះ ៖

ខ្មែរឡូត នឹងព្យាយាម តាមដាន និងយកព័ត៌មានលំអិតមក ចែកជូនប្រិយមិត្ដ...

រូបភាពពី ហ្វេសប៊ុក




ខាងក្រោម រូបភាព និងវីដេអូពី កោះសន្ដិភាព















*** UPDATE*** 

ទីបំផុតទៅក្រុមបច្ចេកទេស បានរាវរកឃើញ ឧទ្ឋម្ភាគចក្រ ហើយនៅម៉ោង ១និង ៣៥នាទីរសៀល ថ្ងៃទី១៤ កក្កដា ២០១៤ ។ សេចក្តីរាយការណ៏ បានបន្តថា នៅពេលនេះគម្រោង នៃការបូមទឹកចេញពី រណ្តៅនោះទំនងជា ត្រូវលុបចោលវិញ ហើយក្រុមបច្ចេកទេស អន្តរក្រសួងកំពុងរក វិធីសាស្រ្តក្នុងការទាញ ឧទ្ឋម្ភាគចក្រឡើងគោក ៕

ផ្តល់សិទ្ធដោយ កោះសន្តិភាព

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]