ម៉ិចស៊ីកូ៖ រឿងគួរឲ្យចម្លែក និង មិនគួរឲ្យជឿមួយ បាន កើតមានឡើងនៅ ក្នុងប្រទេសម៉ិចស៊ីកូ ដែល លោកអភិបាលក្រុង បែរជាទៅ រៀបអាពាហ៍ពិពាហ៍ ជាមួយសត្វក្រពើមួយក្បាល ដោយមានការចូលរួមអបអរ ពីប្រជាជនក្នុងក្រុង យ៉ាងសប្បាយរីករាយទៅវិញ ។

តាមប្រភពព័ត៌មានលើកឡើងថា លោក Joel Vasquez Rojas ជាអភិបាលក្នុងក្រុង San Pedro Huamelula  ស្ថិតនៅភាគខាងត្បូង ប្រទេសម៉ិចស៊ីកូ បានរៀបការ ជាមួយសត្វក្រពើមួយក្បាល ដែល វាដែលធ្លាប់មានកើតឡើង នៅតំបន់ផ្សេងៗទៀតនោះឡើយ។

យ៉ាងណាមិញ តាមប្រភពដដែលថា តាមពិតនេះគ្រាន់តែជា ពិធីបុណ្យបែបប្រពៃណីមួយ របស់ប្រជាជន ក្នុងក្រុងតូចមួយ នេះប៉ុណ្ណោះ។ ចំពោះសត្វក្រពើ ត្រូវបាន ពលរដ្ឋ ក្នុងក្រុង  ចាត់ទុកដូចជា ម្ចាស់ក្សត្រីមួយអង្គអីចឹងផងដែរ។ ហើយប្រជាជនក្នុងក្រុង ដែលភាគច្រើនជាអ្នក នេសាទតាម សមុទ្រជឿថា ខណៈដែល សត្វក្រពើនេះ បានរៀបការជាមួយ អភិបាលក្រុង ពេលនោះទិន្នផលនេសាទក្នុងសមុទ្រ របស់ពួកគេនឹងអាចកើនឡើង បានច្រើនជា ប្រចាំផងដែរ  ។

បើតាមសំដីរបស់លោក អភិបាលក្រុងនេះបាន និយាយថា វាគឺជាការប្រាថ្នារបស់គាត់ ក្នុងការរៀបការជាមួយ ម្ចាស់ក្សត្រីតូចជា សត្វក្រពើ របស់គាត់នេះ ហើយគាត់មាន អារម្មណ៍សប្បាយរីករាយណាស់។ ម្យ៉ាងវិញទៀត ប្រជាជនក្នុងតំបន់នេះក៏បាន លើកឡើងថា វាជា ទំនៀមទម្លាប់ យ៉ាងល្អដែល ជូនតា ពួកគាត់ បានបន្សល់ឲ្យ ដូច្នេះពួកគាត់នៅតែបន្ត អនុវត្តបែបនេះជារៀងរហូតមក។

គួរបញ្ជាក់ដែរថា ការរៀបការនេះ បានប្រារព្ធឡើងក្នុងសាលាក្រុង ដែលមាន ការធ្វើពិធី ដូចជាការរៀបការមែនទែន ដោយគេ បាន ស្លៀកសំលៀបំពាក់ ឲ្យសត្វក្រពើជាម្ចាស់ក្សត្រីកូនក្រមុំ ជាមួយ រ៉ូប រៀបការពណ៌ស ប៉ុន្តែក្រពើនេះ ត្រូវបានចងមាត់ ដើម្បីរក្សាសុវត្ថិភាពផងដែរ និង ព្រមទាំង មានការចូលរួម ការរំាលេងកំសាន្តរីករាយ ពីសំណាក់ប្រជាជនក្នុងក្រុង និង មានការបាញ់កាំជ្រួចអបអរផងដែរ ៕




រូបភាពៈ សកម្មភាពពេលរៀបការរបស់អភិបាលក្រុងនិងសត្វក្រពើ


តើប្រិយមិត្តយល់ឃើញដូចម្តេចដែរ ?

ប្រភព៖ Dailymail

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]