ដាណឺម៉ាក៖ នេះជារូបភាព ដ៏កម្រនឹងឃើញ ដែលបង្ហាញពី សត្វខ្លាមួយក្បាល ហែលទឹក នៅក្នុងអាងមួយ ដែលពោរពេញទៅដោយ សារាយ (ចក) តែក្បាលនៅលើ ទឹក។

ចំពោះ រូបភាពទាំងនេះ បានផ្ដិតឡើងពី ក្នុងសួនសត្វ នៃទីក្រុង Copenhagen ប្រទេសដាណឺម៉ាក ដោយលោក Soren Lundgren Neilson។ យ៉ាងណាមិញ សត្វខ្លាដ៏ មានអំនាចមួយនេះ បានលោតចូល ទៅក្នុងអាងនេះ ដើម្បីធ្វើការសម្រាក លំហែកាយ តែអ្វីដែលគួរឲ្យចាប់ អារម្មណ៍នោះ គឺសត្វនេះ បែរជាខ្លាចក្បាលរបស់ខ្លួន ទទឹក និងសុខចិត្ដងើយក្បាល ទៅវិញ។

ជួបជាមួយនឹងលោក Soren វ័យ ៣០ឆ្នាំ ដែលជាអ្នកបង្កើតកម្មវិធី កំព្យូទ័រ បានឲ្យដឹងថា សត្វខ្លានេះ បានហែលទឹក៤ដង ក្នុងរយៈពេល ១០នាទី ដែលមើលទៅវា ហាក់ដូចជាសប្បាយ រីករាយយ៉ាងខ្លាំង តែលោកក៏ភ័យ មិនស្ទើរដែរ ក្នុងការថតរូបវា បែបនេះនោះ។ នៅក្នុងនោះ គាត់ក៏និយាយបន្ថែមថា ទោះជាលោក មិនមែនជាជាងថតរូបក្ដី តែលោកពិតជា ស្រឡាញ់ ក្នុងការថតរូប កីឡា ឬរូបធម្មជាតិជាខ្លាំង៕

សូមមើលររូបភាពទាំងអស់គ្នា៖






ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]