បាហាម៉ា៖ ចំពោះសត្វអណ្ដើក គឺល្បីថា មិនចូលចិត្ដនៅក្បែរ មនុស្សនោះទេ គឺពួកវាតែង តែរត់គេច និងងាយស្រួលមាន ភាពភ័យខ្លាច។ 

តែសម្រាប់ ពូជអណ្ដើកសមុទ្រ ដ៏កម្រនេះវិញ ដែលមានឈ្មោះថា loggerhead turtle បែរជាគ្មានបញ្ហា ក្នុងការនៅជាមួយនឹង មនុស្ស និងនេះ មិនមែនជា អណ្ដើកមាសនោះទេ គ្រាន់តែវាមានពណ៌លឿងតែ ប៉ុណ្ណោះ អ្វីដែលមិនគួរឲ្យជឿនោះ គឺពួកវា ក៏ចូលចិត្ដថតរូប selfie ផងដែរ។ យ៉ាងណាមិញ រូបភាពខាងក្រោមនេះ គឺជាការផ្ដិតឡើង ពីអ្នកជ្រមុជទឹកម្នាក់ ដែលមានឈ្មោះថា Cristian Dimitrus វ័យ ៣៩ឆ្នាំ ដែលគាត់ តែងតែធ្វើដំណើរកំសាន្ដ ជុំវិញពិភពលោក ក្នុងការស្វែងរក ភាវៈមានជីវិត ដ៏ស្រស់ស្អាតជាច្រើន តែគាត់បាននិយាយថា នេះជាលើកទីមួយ ក្នុងបទពិសោធន៍គាត់ ក្នុងការថតរូបបែបនេះ។

ចំពោះទីតាំងដែល គាត់ចុះទៅជ្រមុជ មានឈ្មោះថា lost blue hole នៅក្បែររាជធានី Nassau នៃបាហាម៉ា នេះ ។ តាមសម្ដីរបស់លោក Cristian Dimitrus  បាននិយាយថា បាហាម៉ា ត្រូវបានគេចាត់ ទុកថា ជាកន្លែងសម្រាប់ ជ្រមុជទឹក ដ៏ល្អបំផុត នៅលើពិភពលោកនេះ ដែលលោកមកទីនេះ មិនមែនមកធ្វើការនោះទេ គឺមកសម្រាកលំហែកាយនៃ វិស្សមកាលរបស់ខ្លួនតែប៉ុណ្ណោះ ដែលលោកតែងតែយក កាមេរ៉ាជាប់ខ្លួនជានិច្ច។

សូមមើលរូបភាព ដែលកម្រនឹង ថតបានទាំងអស់គ្នា៖








ប្រភពពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]