ចិន៖ ការផឹកទឹកភេសជ្ជៈ មួយបែប ដាក់ក្នុង កញ្ចប់សម្រាប់ដាក់ ឈាមមែនទែន ដែលប្លែកនិងមិន ដែលឃើញពីមុនមក នោះ បានកា្លយជាការពេញនិយម និង នាំឲ្យគ្នាផ្អើលផឹក ភេសជ្ជៈបែបនេះ ពីស្រទាប់យុវវ័យចិន បន្ទាប់ពីមាន ការចាក់បញ្ជាំងខែ្សភាគយន្ត The Vampire Diaries ក្នុងរដូវកាលទី៥មក ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ដោយសារតែ ក្រុមយុវវ័យចិនបាន ពេញនិយមចូលចិត្តផឹក ទឹកភេសជ្ជៈប៉ូវកម្លាំង ដាក់ក្នុងកញ្ចប់ ឈាម  ទើប នាំឲ្យមាន លក់ភេសជ្ជៈជាច្រើនកន្លែង ដែលពួកគេ អាចរកទិញច្រើនកន្លែងនៅចិន ហើយអាចធ្វើការ បញ្ជាទិញតាមបណ្តាញ អ៊ីនធើណេត ផងដែរ និងអាច ចូលទិញផឹកទឹក ភេសជ្ជៈឈាម តាមហាងកាហេ្វ ជាដើម ។ យ៉ាងណាមិញ ថ្មីៗ នេះ មានហាងបែប ទាន់សម័យមួយ បានបើកនៅ ក្នុងក្រុង Liaoning ហើយ ភ្លាមៗក៏មានការល្បី ល្បាញទទួលការ ចាប់អារម្មណ៍ពីសំណាក់យុវវ័យ ដែលចូលចិត្ត ពិសាភេសជ្ជៈឈាម ចង់ឲ្យខ្លួនដូច ជាបិសាច ជញ្ជាក់ ឈាម នៅក្នុងភាគយន្ត ដែរ។  មូលហេតុនោះ ដោយសារតែហាង ទើបបើកនោះ តាមបំរើ សេវាកម្មដោយឲ្យ បុគ្គលិកស្លៀក សំលៀក បំពាក់ជា គូ្រពេទ្យ និង គិលានុបដ្ឋាយិការ ហើយ ភេសជ្ជៈឈាមនោះ គឺដាក់ក្នុងកញ្ចប់ដាក់ឈាម មែនទែន ដែលភ្ជាប់ជាមួយនឹងឈ្មោះ ប្រភេទ ឈាម ផ្សេងៗ គ្នាលើកញ្ចប់ ព្រមជាមួយការ បំពាក់ដោយ ក្តារមឈូស បិតតុបតែងដូចក្នុងភាគយន្ត ព្រមជាមួយការ ចាក់ចម្រៀងព្រឺ សំបុរផងនោះ បានធ្វើឲ្យ មានការទាក់ទាញ យ៉ាងខ្លាំងពីសំណាក់ យុវវ័យនោះ ។

បើតាមសំដីម្ចាស់ហាង កាហេ្វម្នាក់គឺ លោក Hsin Hsia វ័យ៤៣ និយាយ ភេសជ្ជៈកញ្ចប់ឈាមនោះ គឺមិនមែនជា ឈាមមែនទែន ទេ ព្រោះវា បានប្រើប្រាស់ ទឹកធម្មតា កាហេ្វ និង ស្រាក្រហម ប៉ុន្តែគ្រាន់ដាក់វាក្នុងកញ្ចប់ មែនទែន មុននឹងដាក់ឲ្យ អតិថិជនពិសា  ពីព្រោះដោយសារ ការចាប់ អារម្មណ៍ និង ពេញ និយមរបស់ យុវវ័យ គាត់ក៏ធ្វើតាម ចំនង់ចំនូលចិត្ត ពួកគេទៅ  នឹងធ្វើឲ្យគាត់ដាច់បានច្រើន ។

គួរបញ្ជាក់ដែរថា ប្រភេទ ភេសជ្ជៈប៉ូវកម្លាំង ឈាមប្រភេទ B (B-type blood energy potion) គឺជាទឹកភេសជ្ជៈដាក់ក្នុង កញ្ចប់ឈាមដ៏ពេញ និយម ហើយវាអាចធ្វើការកម្ម៉ង់ ទិញតាម អនឡាញ បានផងទៀត ។ ម្យ៉ាងទៀត អ្នកជំនាញផលិត លើភេសជ្ជៈ បែបនេះ មានបំណងចង់ ផលិត និងផ្សព្វផ្សាយ ភេសជ្ជៈ នេះឲ្យក្លាយជាភេសជ្ជៈកញ្ចប់ ឈាមមុនគេបង្អស់ ដែលមាន ពណ៌ និង សភាព ឈាមពិតៗ ប៉ុន្តែរសជាតិ គឺមិនដូចជា ឈាមឡើយ ។ យ៉ាងណាមិញ នៅលើ កញ្ចប់នៃភេសជ្ជៈ ឈាមប្រភេទ B បានសរសេរភេសជ្ជៈប៉ូវ កម្លាំងផ្ទុកទៅដោយ សារជាតិ សូដ្យូម ប៉ូតាស្យូម ដែក ជាដើម ដែលបិសាច ជញ្ជាក់ឈាមវ័យ ក្មេងត្រូវការដើម្បីមាន រូបរាង ស្រស់ស្អាត ។លើសពីនេះទៀត សំរាប់អតិថិជនមិន ចូលចិត្តពណ៌ឈាមក្រហម គឺភេសជ្ជៈនេះគឺមាន ពណ៌ដទៃទៀត ដូចជា ខៀវ លឿង និង ទឹកក្រូចជាដើម ៕  

Trailer នៃខ្សែភាគយន្ត The Vampire diaries season 5 

ប្រភព៖ oddity

ដោយ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]