ហុងកុង៖ កាលពីថ្ងៃទី ៣ ខែកក្កដា កន្លងទៅនេះ ប្រជាជនហុងកុង ដែលប៉ាន់ប្រមាណថា មានចំនួនរហូតដល់កន្លះលាននាក់ បានជួបជុំគ្នានៅតំបន់ Victoria Park របស់ទីក្រុងហុងកុង ដើម្បីគាំទ្រលទ្ធិប្រជាធិបតេយ្យ ទោះជាត្រូវស្ថិតនៅក្រោមកម្តៅក្តៅហែង និងសំណើមនៃភ្លៀងធ្លាក់ យ៉ាងណាក៏ដោយ នាគម្រប់ខួបប្រចាំឆ្នាំ ដែលប្រទេសជាម្ចាស់អាណានិគម ចក្រភពអង់គ្លេស យល់ព្រមប្រគល់ទីក្រុងមួយនេះ អោយស្ថិតនៅក្រោមអធិបតេយ្យភាព របស់ប្រទេសចិន។




ការជួបជុំនេះ ត្រូវគេហៅឈ្មោះថា “repeat of the ’03 miracle” ដែលជាការដង្ហែក្បួនជារៀងរាល់ឆ្នាំ ប៉ុន្តែអ្វីដែលគួរអោយកត់សម្គាល់នោះគឺ ម្តងនេះមានទ្រង់ទ្រាយធំ ជាងគេបង្អស់ហើយ ចាប់តាំងពីឆ្នាំ ២០០៣ ដែលរដ្ឋបាលនៃការគ្រប់គ្រងតំបន់ពិសេស របស់ប្រទេសចិន មានគោលបំណងក្នុងការអនុម័ត មាត្រាទី ២៣ ពាក់ព័ន្ធនឹងបម្រាម ចលនាបះបោរ ណាមួយក្នុងទីក្រុងហុងកុងនេះ។

ការជួបជុំនេះ ក្នុងគោលបំណង ពាក់ព័ន្ធនឹងការសម្រេចជាចុងក្រោយ នៃការបោះឆ្នោតសកល របស់ទីក្រុងប៉េកាំង ថាតើនរណាជាអ្នកគ្រប់គ្រងទីក្រុងហុងកុង និងដោយរបៀបម៉េច ដែលការជួបជុំនេះ ត្រូវបានគាំទ្រដោយ ក្រុមប្រឹក្សានៃរដ្ឋសភាហុងកុង ដោយមានការលើកបដារ ទាមទារអោយប្រទេសចិន តែមួយ មានរចនាសម្ព័ន្ធគ្រប់គ្រងពីរ ដាច់ដោយឡែកពីគ្នា ពោលគឺប្រទេសចិន និងទីក្រុងហុងកុង។




ក្នុងនោះដែរ ប្រជាជននៃតំបន់ត្រួតត្រាពិសេស (ទីក្រុងហុងកុង) មួយនេះ ក៏បានទាមទារសិទ្ធិ ក្នុងការជ្រើសតាំងនរណាម្នាក់ អោយឈរឈ្មោះបោះឆ្នោត ដែលនេះផ្ទុយស្រលះទាំងស្រុង ពីរដ្ឋាភិបាលទីក្រុងប៉េកាំង ដែលជាអ្នកប្រកាសឈ្មោះបេក្ខជនឈរឈ្មោះណា ដែលមានទំនាក់ទំនង ជិតស្និទ្ធ ជាមួយនឹងបក្សកុម្មុយនីស្ត ដែលជាឯកបក្សនេះតែប៉ុណ្ណោះ។

ក្នុងនោះដែរ វីដេអូមួយនេះ ត្រូវបានផលិតឡើង ដោយស្ថានីយ៍ទូរទស្សន៍ព័ត៌មាន The House ដោយបង្ហាញពី តថភាពនៃព្រឹត្តិការណ៍ជួបជុំនេះ ដែលវាពិតជាច្រើន មិនគួរអោយជឿសោះឡើយ។

ចង់ដឹងច្បាស់ ទស្សនាវីដេអូ៖

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព៖ បរទេស

ដោយ RoMeo

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]