ផ្លែសារី គឺប្រភេទផ្លែឈើម្យ៉ាង ស្ថិតនៅក្នុងអំបូរ ជាមួយផ្លែប៉ោម មានច្រើនប្រភេទ និងច្រើនពណ៌ ដែលសម្បូរទៅដោយជាតិទឹក ដែលអាចពិសាដើម្បី បំបាត់ការស្រេកទឹកបាន។ ក្រៅពីសម្បូរ ទៅដោយជាតិទឹក ផ្លែសារីក៏បានផ្ទុក នូវសារធាតុជាច្រើនផ្សេងទៀត ដែលផ្តល់អត្ថប្រយោជន៍ ដ៏សម្បូរបែប ដល់រាងកាយផងដែរ។

ចង់ដឹងថា នៅក្នុងផ្លែសារី មានផ្ទុកសារធាតុចិញ្ចឹមអ្វីខ្លះ និងមានប្រយោជន៍ដល់រាងកាយ យ៉ាងណានោះ សូមមើលអត្ថបទខាងក្រោម ទាំងអស់គ្នា៖

១. សម្ពាធឈាម៖ ផ្លែសារីមានសារធាតុប្រឆាំង អុកស៊ីតកម្ម និងសារធាតុដែលធ្វើ ឲ្យកើតមហារីក ដែលជួយការពារ សម្ពាធឈាមឡើងខ្ពស់ និងជំងឺដាច់សរសៃឈាមខួរក្បាល។

២. ការបង្ការជំងឺមហារីក៖ ផ្លែសារីមានផ្ទុកទៅដោយ វីតាមីន C និងទង់ដែងខ្ពស់ ដែលដើរតួនាទីយ៉ាងសំខាន់ ក្នុងការប្រឆាំងអុកស៊ីតកម្ម និងអាចការពារកោសិកា ពីការខូចខាតដោយ រ៉ាឌីកាល់សេរីបានយ៉ាងល្អ។

៣. កូលេស្តេរ៉ូល៖ ផ្លែសារីមានផ្ទុក pectin ខ្ពស់ ដែលមានប្រយោជន៍យ៉ាងខ្លាំង ក្នុងការជួយកាត់បន្ថយ កម្រិតកូលេស្តេរ៉ូល។

៤. ការពារពោះវៀន៖ បរិភោគផ្លែសារីទាំងសាច់ គឺសម្បូរទៅដោយជាតិសរសៃខ្ពស់ ដែលមានប្រយោជន៍ធ្វើឲ្យ ពោះវៀនមានដំណើរការល្អ។

៥. ព្យាបាលការទល់លាមក៖ សារធាតុ pectin នៅក្នុងផ្លែសារី ជួយបង្កើនការបញ្ចុះទឹកនោម និងមានប្រសិទ្ធិភាព ដែលអាចធ្វើជាថ្នាំ ទល់លាមកបានថែមទៀតផង។ ប្រសិនបើលោកអ្នក ពិសាទឹកផ្លែសារីជាទៀងទាត់នោះ វាក៏អាចជួយគ្រប់គ្រង ចលនាពោះវៀន បានយ៉ាងល្អផងដែរ។

៦. ថាមពល៖ អ្នកអាចទទួលបានប្រភព ថាមពលពីធម្មជាតិ បានយ៉ាងរហ័សពីទឹកផ្លែសារី ព្រោះតែវាសម្បូរទៅដោយ ជាតិស្ករពីធម្មជាតិ។

៧. ព្យាបាលជំងឺគ្រុនក្តៅ៖ ជាតិត្រជាក់ដែលមាននៅក្នុង ទឹករបស់ផ្លែសារី មានប្រសិទ្ធិភាព ក្នុងការបន្ថយកម្តៅ។ ដើម្បីបន្ថយកម្តៅបានរហ័ស គឺគួរទទួលទានទឹកផ្លែសារី មួយកែវធំ។

៨. បង្កើនប្រព័ន្ធភាពស៊ាំ៖ សារធាតុចិញ្ចឹម ដែលប្រឆាំងនឹងអុកស៊ីតកម្ម ដែលមាននៅក្នុងផ្លែសារី មានសារៈសំខាន់ក្នុង ការបង្កើត និងបង្កើន ប្រព័ន្ធភាពស៊ាំ នៅក្នុងរាងកាយ។ គួរទទួលទានទឹកផ្លែសារី នៅពេលដែលលោកអ្នក មានអារម្មណ៍ថាត្រជាក់។

៩. ព្យាបាលការរលាក៖ ទឹកផ្លែសារី មានប្រសិទ្ធិភាព ប្រឆាំងនឹងការរលាក និងជួយបំបាត់ការឈឺចាប់។

១០. ការពារជំងឺពុកឆ្អឹង៖ ផ្លែសារីមានផ្ទុកសារធាតុ boron ខ្ពស់ ដែលជួយរាងការ ក្នុងការរក្សាជាតិកាល់ស្យូម ដែលអាចការពារលោកអ្នក ពីជំងឺពុកឆ្អឹងបាន។

១១. ល្អសម្រាប់ស្ត្រីមានផ្ទៃពោះ៖ ផ្លែសារីមានផ្ទុកទៅដោយ អាស៊ីតហ្វូលិ ដែលអាចការពារទារកក្នុងផ្ទៃ ពីពិការភាព។

១២. ជួយក្នុងការពិបាកដកដង្ហើម៖ កម្តៅនៅរដូវក្តៅ អាចបណ្តាលឲ្យកុមារ មានការពិបាកក្នុងការដកដង្ហើម និងមានកំហាកច្រើន ដូចនេះគួរឲ្យពួកគេទទួលទាន ទឹកផ្លែសារី ក្នុងអំឡុងពេលអាកាសធាតុក្តៅខ្លាំង ដើម្បីជួយជម្រះកំហាក និងជួយសម្រួលក្នុងការដកដង្ហើម។

១៣. បញ្ហាបំពង់ក៖ ជាតិដែលមាននៅក្នុងផ្លែសារី អាចជួយសម្រួលទៅដល់បំពង់ក របស់លោកអ្នក ដោយពិសាវាជារៀងរាល់ព្រឹក ដើម្បីជួយឲ្យត្រជាក់ក្នុងខ្លួន និងជួយទប់ស្កាត់បញ្ហាបំពង់ក។ វិធីធ្វើសម្រាប់ទទួលទាន ពេលមានបញ្ហាបំពង់ក គឺស្ងោរផ្លែសារី២ផ្លែ ជាមួយនឹងទឹកឃ្មុំស្រស់ ហើយពិសាវាក្តៅឧណ្ឌៗ។

ទទួលទានផ្លែសារី ដើម្បីទទួលបាននូវ ការបង្កើនជាតិទឹក និងថាមពល នៅក្នុងរាងកាយ លើសពីនេះទៅទៀត គឺដើម្បីព្យាបាល និងទប់ស្កាត់ ជំងឺជាច្រើនប្រភេទ ថែមទៀតផង។

ប្រភព៖ Natural Food Benefits

ដោយ និមល

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]