ប្រេស៊ីល៖ តើអ្នកធ្លាប់ស្រម៉ៃ ទៅលើលេងកោះមួយ ដែលពោរពេញទៅដោយ សត្វពស់ជាង ៤,០០០ក្បាល ដែលវា អាចចាប់សត្វបក្សី និងអាចសម្លាប់សត្វទាំងនោះជាមួយនឹង ពិស ខណៈពេលដែល ពិសនេះ អាចធ្វើឲ្យ សាច់មនុស្សរលាយដែរ ឬទេ?

យ៉ាងណាមិញ Ilha de Queimada Grande ត្រូវបានគេហៅថា ជាកោះពស់ និងស្ថិតនៅចំងាយ ៣២គ.ម ពីឆ្នេរ Sao Paolo ក្នុងប្រទេសប្រេស៊ីល ដែលនេះជាផ្ទះរបស់ ពស់វែកមាស។ ជាការពិតណាស់ កោះនេះគឺពោរពេញទៅដោយ គ្រោះថ្នាក់ ដែលនៅក្នុងនោះ រាជរដ្ឋាភិបាលប្រទេសប្រេស៊ីល បានធ្វើការហាមឃាត់ មិនឲ្យនរណាម្នាក់ ធ្វើដំណើរកំសាន្ដនៅទីនោះទេ។ សម្រាប់កោះនេះ ផ្ទាល់មានទំហំ ៤៣០,០០០ ម៉ែត្រការ៉េ និងកោះនេះ ជាកន្លែងតែមួយគត់ នៅលើផែនដីនេះ ដែល Bothrops insularis ឬពស់វែកមាស តាំងទីលំនៅ ពីនាយមក។ 

គួរបញ្ជាក់ថា ទោះបីជាកោះនេះ ត្រូវបានហាមឃាត់មិន ឲ្យភ្ញៀវទេសចរចូលទៅកំសាន្ដ តែនៅក្នុងនោះ មានអ្នកវិទ្យាសាស្ដ្រ ២ទៅ ៣នាក់ បានទទួលការអនុញ្ញាតឲ្យ ទៅសិក្សាពស់នៅលើទៅនោះ ជារៀងរាល់ឆ្នាំ។ នៅក្នុងនោះ ធ្លាប់បានឲ្យដឹងថា មានអ្នកប្រមាញ់សត្វខុសច្បាប់ បានទៅលើកោះនោះ ដើម្បីចាប់សត្វពស់ ទាំងនោះ និងយកទៅលក់ ក្នុងទីផ្សារងងឹត ដែលតម្លៃខ្ពស់រហូតដល់ ៣០,០០០ ដុល្លារអាមេរិក តែទោះជាមានរឿងនេះក្ដី ក៏មូលហេតុ នៃការងាប់ និងបាត់បង់សត្វពស់នេះ នៅតែជាអាថ៌កំបាំង។ អ្វីដែលសាហាវសម្រាប់សត្វពស់ នៅលើកោះនេះ គឺពិសរបស់ពួកវា មានកម្រិតលើសពី ៥ដងនៃពស់ធម្មតា ដែលអាចធ្វើឲ្យសាច់មនុស្សរលាយ។ 

ជាមួយគ្នានោះ មានរឿងជាច្រើន បាននិយាយតៗគ្នាថា ធ្លាប់មានអ្នកនេសាទម្នាក់ ត្រូវបានរសាត់អណ្ដែងដល់ កោះនេះ បន្ទាប់ពី ទូករបស់អ្នកនេសាទនេះបាន ខូច។ តែនៅពេលដែល គេរកឃើញអ្នកនេសាទនេះ គឺគាត់បានស្លាប់ នៅក្នុងថ្លុកឈាម ជាមួយនឹងស្នាមពស់ខាំ។ 

បើតាមទ្រឹស្ដី បានឲ្យដឹងថា កាលពី ១១,០០០ឆ្នាំមុន កម្ពស់ទឹកសមុទ្របានកើនឡើង និងបានធ្វើឲ្យកោះនេះ រឹតតែដាច់ឆ្ងាយពី ប្រទេសប្រេស៊ីល ដែលធ្វើឲ្យសត្វពស់នៅ លើកោះនេះ មានចំណីអាហារមានកម្រិត ដែលភាគច្រើន ចំណីគឺជាសត្វបក្សីឆ្លងដែន តែប៉ុណ្ណោះ។ 

សូមមើលរូបភាពទាំងអស់គ្នា៖

រូបភាពនៃកោះថតពីចំងាយ


រូបភាពនៅលើកោះ

រូបភាពនៃកោះ នៅលើផែនទី



ប្រភពី បរទេស

កែសម្រួលដោយ ម៉ា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]