ជាទូទៅសត្វពីងពាង ត្រូវបានមនុស្ស ចាត់ទុកជាសត្វសាហាវ ព្រោះវាមានចង្គូម និងពិស ដែលអាចខាំ មនុស្ស បាន ។ ហើយ ក្នុងពិភពលោក នេះ មានប្រភេទសត្វ ពីងពាងជាច្រើនប្រភេទ ដែលប្រភេទខ្លះមិនបង្កគ្រោះថ្នាក់ និង ប្រភេទខ្លះជាសត្វពីងពាង ដ៏ គ្រោះថ្នាក់បំផុត ។ ដូច្នេះ អ្នកអាច មកស្គាល់សត្វ ពីងពាងដែលត្រូវបាន គេចាត់ទុកថា ជាប្រភេទពីងពាង ដែលគ្រោះថ្នាក់បំផុតទាំង៧ ដូចខាងក្រោមនេះ៖

៧. ពីងពាងខ្នងក្រហម ៖ ពីងពាងប្រភេទនេះគឺសំបូរនៅ ទ្វីបអូស្រ្តាលី និង តំបន់ខ្លះនៅអាស៊ីអាគ្នេយ៍និងប្រទេសជប៉ុន ដែល ពីងពាង ញី មាន ប្រវែង១សង់ទីម៉ែត្រខណៈពីងពាងឈ្មោលប្រវែងពី០.៣ទៅ០.៤សង់ទីម៉ែត្រ។ មនុស្សច្រើនជាង ២៥០នាក់ត្រូវបាន ពីងពាង នេះខាំជាប្រចាំឆ្នាំ ប៉ុន្តែ៨០% មិនបានរងគ្រោះធ្ងន់ធ្ងរ និង ២០% មានឈឺចាប់ខ្លាំង ដូចជា បេះដូងដើរញាប់ ឈឺក្បាលខ្លាំង និង ក្អួត ចង្អោរ  និងរាកជាដើម ។ ចំពោះពីងពាងលុះត្រាមនុស្សទៅ ប៉ះសំបុក វា ទើបវាធ្វើការវាយប្រហារវិញ ។


៦. ពីងពាង Funnel-Web (សំបុកជីឡាវ) ៖ ពីងពាងប្រភេទនេះឃើញភាគច្រើន នៅពាសពេញ ប្រទេសអូស្ត្រាលី ដែលពីងពាងញី មានប្រវែងជាមធ្យមពី ៣.៥សង់ម៉ែត្រ និង ឈ្មោល ២.៥សង់ទីម៉ែត្រ ។ ពីងពាងនេះ បានបណ្តាលឲ្យមនុស្សជាង ១៣នាក់ បានស្លាប់ រួចមកហើយ។ សម្រាប់ពីងពាងនេះ គេតែងឃើញវានៅក្នុង ចន្លោះថ្ម និង អង្កត់ឈើ ក្នុង ព្រៃ និងនៅ ក្នុងដីក្រោមផ្ទះប្រជាជន និង នៅតំបន់ដីដែលសើមៗ ។

៥. ពីងពាងខ្សាច់ ភ្នែក៦ ៖ ពីងពាងប្រភេទនេះមានប្រភពពី ប្រទេសអាហ្រ្វិកខាងត្បូង ដែលទំហំខ្លួន និង ជើងវាមានប្រវែងជិត ៥សង់ទីម៉ែត្រ ។ ចំពោះសមត្ថភាពដ៏ប្រសព្វរបស់វា គឺការ លាក់ពូនខ្លួនរបស់វា ។ វាអាចលាក់ខ្លួនក្នុងខ្សាច់យ៉ាងជំនាញ ហើយ វាមិនកម្រខំាមនុស្សណាស់ ប៉ុន្តែពិសរបស់ពីងពាងនេះ មានសមត្ថភាពអាច សម្លាប់សត្វទន្សាយ ក្នុងរយៈពេលតែប៉ុន្មានម៉ោងប៉ុណ្ណោះ ។ ពីព្រោះពិសវា អាចចូលទៅបំផ្លាញ ដំណើររត់នៃឈាម និង បញ្ចប់សកម្មភាពក្នុងរាងកាយទាំងអស់ ។ 



៤. ពីងពាង widow ពណ៌តោ្នត៖ ពីងពាងប្រភេទនេះ ជាទូទៅរស់នៅ អាមេរិកខាងត្បូង ដែលពីងពាងញីមានទំហំរួមទាំងជើង មានប្រវែងជាង ៤សង់ទីម៉ែត្រ ខណៈពីងពាង ឈ្មោលមានប្រវែងជាង ១.២៥ សង់ទីម៉ែត្រ ។ សម្រាប់ពីងពាងនេះ គឺមានពិសខ្លាំងណាស់ ហើយវាតែងប្រទះឃើញ នៅក្នុងសំភារៈនានាក្នុងផ្ទះ ដូចជា ក្នុងធុងសំរាម សំយ៉ាបផ្ទះ ក្រោមកៅអី ក្រៅផ្ទះជាដើម ។


៣. ពីងពាង Recluse ពណ៌ត្នោត៖ ពីងពាងប្រភេទនេះ គឺសំបូររស់នៅក្នុងទ្វីប អាមេរិកកណ្តាល និងខាងត្បូង។ ដែលពីងពាងញី រួមទាំងជើង មានប្រវែង ១០សង់ទីម៉ែត្រ និង ឈ្មោលមានប្រវែង ២ សង់ទីម៉ែត្រ ។ សត្វពីងពាងនេះ មានជាតិពិសដែល គេមិនឃើញ មាន ក្នុងពិស សត្វមានពិសដទៃទៀតឡើយ គឺពិសសត្វពីងពាងនេះនឹងធ្វើឲ្យ សាកស្នាមកនែ្លងពីងពាងបានខាំនោះនឹងឡើងរលោក ហើយប្រព័ន្ធ នឹងមិនហូរកាត់សាច់ត្រង់ស្នាមរបួសឡើង នាំឲ្យសាច់ត្រង់របួសខូចងាប់តែម្តង ដែលពិតជាគួរឲ្យខ្លាចមែនទែន ។ ហើយដែលត្រូវខាំដំបូង មិនមានអារម្មណ៍ថាឈឺឡើយ ប៉ុន្តែប៉ុន្មានម៉ោងក្រោយនឹងធ្វើឲ្យឈឺចុកចាប់ អាចបណ្តាលឲ្យ សន្លប់ ជាដើម ។


២. ពីងពាង Widow ពណ៌ខ្មៅ៖  ពីងពាងប្រភេទនេះ គឺសំបូររស់នៅតំបន់ដាច់ស្រយោលនៅ ក្នុងទ្វីបអាមេរិកខាងត្បូង ដែលពីងពាង ញីមានប្រវែងរួមជាមួយជើងផងនោះ គឺ៤សង់ទីម៉ែត្រ រីឯឈ្មោលវិញមានប្រវែង១.២៥សង់ទីម៉ែត្រ ។ ហើយពីងពាងនេះមានពីសខ្លាំង ដូចជាសត្វពស់ ដែលការចុកចាប់ពី ការខាំរបស់ពីងពាងនេះ នឹងធ្វើរាលដាលពេញរាងកាយ នឹងបណ្តាលឲ្យ មានការក្អូត ចង្អោរ ពិការដកដង្ហើម និង រវើរវាយ ជាដើម ។ តាមរបាយការណ៍ ពីងពាងនេះ បាន ខាំមនុស្សជាង ២១៦៨នាក់ ក្នុងឆ្នាំ២០១០ នៅសហរដ្ឋអាមេរិក។


១. ពីងពាង Brazilian Wandering វាជាប្រភេទពីងពាង ដែលត្រូវបានគេឃើញរស់នៅភាគច្រើន នៅ ប្រភេទ ប្រេស៊ីល ដែល ពីងពាងនេះ ជាទូទៅមានទំហំរួមទាំងជើង មានប្រវែង ជាង ១៧ សង់ទីម៉ែត្រ ។ ពីងពាងប្រភេទនេះ ត្រូវបានឲ្យចាត់ទុកក្នុងកំណត់ត្រាពិភពលោកថា ជាប្រភេទពីងពាង ដែលមានពិសខ្លាំងបំផុត និង កាចសាហាវ លើពិភពលោក ហើយវាប្រហាវ វានឹងខាំច្រើនកន្លែង លើរាងកាយមនុស្ស និងសត្វផ្សេង ហើយពិសរបស់វាខ្លាំងជាងពីងពាងនានាលើលោក ។ តាមរបាយការណ៍ ក្មេងៗជាច្រើនត្រូវពីងពាងខាំសម្លាប់ ។ 

 

 

ប្រភព៖ បរទេស

ដោយ ៖  ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]