អង់គ្លេស ៖ វាពិតជារឿង ដែលភ្ញាក់ផ្អើល ដែលការសិក្សាថ្មីមួយ បានលើកឡើងថា ដើម្បីទទួលបាននូវ ចំនងអាពាហ៍ពិពាហ៍ ដ៏ផ្អែមល្អែម និងសប្បាយ រីករាយបាននោះ វិធីដ៏ល្អបំផុត សំរាប់ដៃគូ ស្វាមីភរិយាគឺចាំបាច់ គេងជាមួយគ្នា ដោយមិនស្លៀកសំលៀកបំពាក់ ឬ ដេកដោយ អាក្រាតកាយ តែម្តង។

ការសិក្សាថ្មីនេះបាន ធ្វើឡើងដោយយោងទៅតាមការបោះឆ្នោត នៃប្រជាជនក្នុងចក្រភពអង់គ្លេស ចំនួន ១,០០៤ នាក់ ដែលតាមរយៈ ការសិក្សាបាន បង្ហាញថា ៥៧%នៃ គូស្វាមីភរិយា ដែលគេងដោយ អាក្រាតដោយ មិនស្លៀកពាក់អ្វីទាំងអស់ ពេលគេងជាមួយគ្នា គឺពួកគេ មានទំនាក់ទំនង ស្នេហាដ៏រីករាយ និង ជិតស្និទ្ធ បើប្រៀបធៀប ជាមួយគូស្វាមីដទៃទៀត ដែលបានពាក់សំលៀកបំពាក់សម្រាប់ គេងនៅពេលយប់ ជាមួយគ្នានោះ  ។

ក្នុងនោះដែរ លោក Stephen Mckensie អាយុ ៣៣ឆ្នាំ រស់នៅប្រទេសអង់គ្លេសបាន និយាយថា គាត់បានគេងដោយអាក្រាតខ្លួន ជាមួយ ប្រពន្ធគាត់ជាង ៦ឆ្នាំមកហើយ ដែលគាត់គឹថា វាមានអារម្មណ៍ល្អ និងផាសុខភាពជាជាង ពាក់ខោអាវដេកយប់ និង ខោជើងខ្លីដេកយប់ ។ មួយ វិញទៀត ប្រពន្ធរបស់គាត់ក៏ចូលចិត្ត ការគេងដោយមិនស្លៀកពាក់ខោអាវដែរ ហើយពួកគាត់ បានមានអារម្មណ៍ និង វាជួយឲ្យគាត់ មានអារម្មណ៍ ធូរស្បើយពេល គេងលើគ្រែជាមួយ នៅពេលយប់ ជាមួយគ្នាបែបនេះ ។

យ៉ាងណាមិញ តាមសំដីរបស់អ្នកគ្រប់គ្រង ក្រុមហ៊ុនច្នៃម៉ូត បែបធម្មជាតិ Cotton USA គឺលោក Stephanie បាននិយាយ មានកត្តាជាច្រើន ដែលធ្វើ ឲ្យចំនង ស្នេហាអាចមានសុភមង្គលទៅបាន ។ ប៉ុន្តែកត្តាសំខាន់ ដែលយើងគួរតែគិតនោះគឺ បរិយាកាសនៅលើគ្រែដេក ហើយ ការគេងដោយមិន ពាក់ សំលៀកបំពាក់អាច ធ្វើឲ្យអ្នក មានអារម្មណ៍ប្រសើរ នៅពេលស្បែកប៉ះនឹងគ្រែពូក ហើយវានឹងធ្វើឲ្យអារម្មណ៍ កាន់តែស្និទ្ធរវាងដៃគូពេល គេង ជាមួយគ្នា ពេលរាងកាយដៃគូនៅជិះគ្នា ហើយនឹងធ្វើឲ្យកាន់តែមាន ភាពរីករាយនិង  សុភមង្គល កាន់តែប្រសើរឡើងថែមទៀត៕ 

តើប្រិយមិត្តយល់ឃើញ បែបណាដែរ ?

ប្រភព ៖ Dailymail

កែសម្រួលដោយ៖ ទីន

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]