សៀងហៃ៖ តើប្រិយមិត្ត ហ៊ានអង្គុយទទួលទាន អាហារ លើអាកាសកំពស់ ៥០ម៉ែត្រផុតពីដី ដោយពុំមានអ្វី បិទបាំង ក្រៅពីដំបូល ដែរទេ? 

ពេលនេះអ្នកអាច សាកល្បងជាមួយនឹង បទពិសោធន៍ថ្មីមួយ ដោយការពិសា អាហារ ក្នុងភោជនីយដ្ឋានមួយ មានកម្ពស់ ៥០ម៉ែត្រ ដែលស្ថិត នៅលើអាគារ ខ្ពស់ៗ ក្នុងតំបន់ Lujiazui នៃទីក្រុង សៀងហៃ ប្រទេសចិន។ យ៉ាងណាមិញ កាលពីថ្ងៃ ទី២៧ ខែ មិថុនា កន្លងទៅ មានភ្ញៀវ ចំនួន ២២នាក់ បានសាកល្បងនូវ បទពិសោធន៍ ទទួលទានថ្មី នេះរួចមកហើយ ដោយតំលៃសម្រាប់មនុស្ស ម្នាក់ចាប់ពី ៣៦០ ដុល្លារ ទៅ ១៧៤០ដុល្លារ ដោយកៅអីអង្គុយនីមួយៗ ត្រូវបានរៀបចំឡើង យ៉ាងពិសេស ដោយសណ្ឋាគារ Season Hotel លំដាប់ ផ្កាយ៥។

គួរបញ្ជាក់ដែរថា អ្នកទទួលទានអាហារ តំរូវឲ្យពាក់ខ្សែក្រវ៉ាត់ ការពារយ៉ាងពិសេស ប្រៀបដូចជា ខ្សែក្រវ់ាត់ Roller Coaster ដូច្នេះដែរ ហើយពួកតម្រូវឲ្យ ទុករបស់របរ ទាំងឡាយនៅជាន់ ផ្ទាល់ដី ដើម្បីជៀសវាង ការជ្រុះធ្លាក់ ចុះទៅក្រោម មុនពេលដែល តុអាហារត្រូវ បានស្ទូចឡើង ដោយប្រដាប់ស្ទូចយក្ស ។ តែទោះជាយ៉ាងណាក្តី គេសង្កេតឃើញថា មានតែទូរស័ព្ទដៃ ប៉ុណ្ណោះដែល ត្រូវបានយក តាមខ្លួន ទំនងដើម្បីទុកផ្តិតយករូបភាព ដ៏ស្រស់ស្អាតលើអាកាស៕

ចង់ដឹងកាន់តែច្បាស់ សូមទស្សនារូបភាពទាំងអស់គ្នា!








តើប្រិយមិត្តយល់យ៉ាងណាដែរ?

ប្រភព បរទេស

ដោយ mey

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]